លោក​ឧកញ៉ា ទៀ វិចិត្រ នាំយក​អំណោយ និង​ថវិកា ឧបត្ថម្ភ​ក្រុមការងារ​ជួរមុខ​គណៈ​បញ្ជារ​ការឯកភាព​ខេត្ត​ព្រះសីហនុ​

ថ្ងៃសៅរ៍ 3 មេសា 2021, 15:57

​លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ បាន​នាំយក​អំណោយ និង ថវិកា ទៅ​ឧបត្ថម្ភ​ជូន​ដល់​ក្រុមការងារ​ជួរមុខ​របស់​គណៈ​បញ្ជារ​ការឯកភាព​ខេត្ត​ព្រះសីហនុ ដែល​កំពុង​បំពេញបេសកកម្ម​នៅតាម​គោលដៅ​ក្រុង​-​ស្រុក និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​ព្រឹត្តិការណ៍​«​សហគមន៍ ២០​កុម្ភៈ​» ចំនួន​៦៤​ទីតាំង ទូល​ទាំង​ខេត្ត​ព្រះសីហនុ​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២១ លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​ជា គ្រឿង ឧបភោគ បរិភោគ ម៉ាស់ អាកុល និង ថវិកា ទៅ​ឧបត្ថម្ភ​ដល់​ក្រុមការងារ​ជួរមុខ​របស់​គណៈ​បញ្ជារ​ការឯកភាព​ខេត្ត​ព្រះសីហនុ មានដូចជា កងកម្លាំង ក្រុមគ្រូពេទ្យ និង ក្រុមការងារ​របស់រ​ដ្ឋ​បាល​ខេត្ត ដែល​កំពុង​ប្រចាំការ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក កន្លែង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​–១៩ កន្លែង​យក​សំណាក កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​–១៩ ចំនួន​៥៧​ទីតាំង និង នៅតាម​គោលដៅ​ត្រួតពិនិត្យ​ការធ្វើ​ច​ត្តា​ឡី​ស័ក តាម​ព្រំប្រទល់​ឆ្លងកាត់​ខេត្ត​ព្រះសីហនុ រួមមាន​៖ ព្រំប្រទល់​ខេត្ត​ព្រះសីហនុ​–​កំពង់ស្ពឺ ២​ទីតាំង ព្រម​ប្រទល់​ខេត្ត​ព្រះសីហនុ​–​កំពត ១​ទីតាំង និង​គោលដៅ​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ​–​ខេត្តកោះកុង ២​ទីតាំង គោល​ស្រុក​ព្រៃនប់ ១​ទីតាំង គោលដៅ​ស្រុក​ស្ទឹងហាវ ១​ទីតាំង នៅ​ទូល​ទាំង​ខេត្ត​ក្រុងព្រះសីហនុ ក្នុង​ព្រឹត្តិការណ៍​«​សហគមន៍ ២០​កុម្ភៈ​» សរុប​មាន​ចំនួន​៦៤​ទីតាំង​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការចូលរួម​នាំយក​អំណោយ​និង​ថវិកា មក​ជូន​ក្រុមការងារ​ជួរមុខ​របស់​គណៈ​បញ្ជារ​ការឯកភាព​ខេត្ត​ព្រះសីហនុ​នេះ ជាការ​លើកទឹកចិត្ត​ដល់​ដល់​បងប្អូន ក្រុមការងារ​ប្រចាំ​គោលដៅ​និ​មួយៗ ដែល​ខិតខំ​បំពេញការងារ និង​ភារកិច្ច​របស់ខ្លួន​ដោយ​មិន​គិតការ​នឿយហត់ និង​ទទួលលទ្ធផល​កាន់តែ​ល្អប្រសើរ ក្នុងការ​ចូលរួម​ទប់ស្កាត់​មិនអោយ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍​«​សហគមន៍ ២០​កុម្ភៈ​»​នៅ​ខេត្ត​ព្រះសីហនុ​។​

​អំណោយ​និង​ថវិកា ដែល​លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ យកមក​ឧបត្ថម​ជូន​ក្រុមការងារ​ជួរមុខ​របស់​គណៈ​បញ្ជារ​ការឯកភាព​ខេត្ត​ព្រះសីហនុ ចំនួន​៦៤​ទីតាំង ក្នុង​១​ទីតាំង ទទួលបាន​:

-​ម៉ាស់       ចំនួន ១០​ប្រអប់​
-​អាល់កុល  ចំនួន ០១​កាន​
-​មី​ថៃ​កំប៉ុង  ចំនួន ០១​កេះ​ធំ​
-​ទឹក​សុទ្ធ   ចំនួន ០៦​កេះ​
-​ដប​សំរាប់​បាញ់​អាកុល ចំនួន​០២​ដប​
-​ថវិការ ចំនួន ៥០ មុ​ឺ​ន​រៀល​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានចាត់ទុក សកម្មភាព​នៃ​ការបន្ត​ចូលរួម​ចែករំលែក របស់លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ទឹកចិត្ត​សប្បុរស សាមគ្គីភាព ការរួម​សុខទុក្ខ ក្នុងនាម​ពលរដ្ឋ​មាន​ឈាមជ័រ​ខ្មែរ​តែមួយ​ជាពិសេស​បាន​ជម្រុញ និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ពាក់ព័ន្ធ ដែល​ប្រចាំការ​នៅតាម​គោលដៅ​ទាំងអស់​ទូល​ទាំង​ខេត្ត​ព្រះសីហនុ ឲ្យ​ខិតខំ​បំពេញភារកិច្ច​ការងារ ឲ្យ​ទទួលលទ្ធផល​វិជ្ជមាន​ល្អប្រសើរ​ទៀត​។​

​សូមបញ្ជាក់​ផងដែរ នេះ​ជាការ​ឧបត្ថម​លើក​ទី​២​ហើយ របស់លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ ជូន​ដល់​ក្រុមការងារ​ជួរមុខ​របស់​គណៈ​បញ្ជារ​ការឯកភាព​ខេត្ត​ព្រះសីហនុ ក្នុង​ព្រឹត្តិការណ៍​«​សហគមន៍ ២០​កុម្ភៈ​» ក្នុង​ខេត្ត​ព្រះសីហនុ ដែល​លើក​ទី​១ លោក​ឧកញ៉ា បាន​ឧបត្ថម​ម្ហូបអាហារ ផ្លែឈើ និង​ទឹកបរិសុទ្ធ ដល់​ក្រុមការងារ​ជួរមុខ​របស់​គណៈ​បញ្ជារ​ការឯកភាព​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ប្រចាំការ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​កន្លែង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​–១៩ និង​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​–១៩ រយះពេល​១០​ថ្ងៃ​ជាប់ៗ​គ្នា ដោយ​គិត​ចាប់ពី​ថ្ងៃទី​០៧ ខែមីនា មកដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នៅ​គ្រប់​គោលដៅ​ក្នុង​ក្រុងព្រះសីហនុ សរុប​មាន​ចំនួន​ជាង​១​ពាន់​នាក់ និង​នៅតាម​គោលដៅ​ត្រួតពិនិត្យ​ការធ្វើ​ច​ត្តា​ឡី​ស័ក តាម​ព្រំប្រទល់​ឆ្លងកាត់​ខេត្ត​ព្រះសីហនុ រួមមាន​៖ ព្រំប្រទល់​ខេត្ត​ព្រះសីហនុ​–​កំពង់ស្ពឺ​, ព្រម​ប្រទល់​ខេត្ត​ព្រះសីហនុ​–​កំពត និង​គោលដៅ​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ​–​ខេត្តកោះកុង គោលដៅ​ស្រុក​ស្ទឹងហាវ​ជាដើម គឺ លោក​ឧកញ៉ា បាន​ជួយ​ឧ​ប​ត្ត​ម្ភ​ថវិកា​ចំនួន ០៤​លាន​រៀល​បន្ថែម ពីលើ​គ្រឿង​ឧបភោគបរិភោគ​មានដូចជា​៖ អាហារ​ហូបចុក​, ភេសជ្ជៈ​ចម្រុះ មានទឹក​ផ្លែឈើ និង​ទឹក​សុទ្ធ​ជាដើម ជូន​ដល់​កងកម្លាំង​ចម្រុះ​ប្រចាំការ​នៅ​គ្រប់​គោលដៅ​នីមួយៗ បន្ទាប់មក​លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត​រួមមាន​៖ បាយ​៥០​ប្រអប់​, កាហ្វេ​១៥​កញ្ចប់​ធំ​, ទឹកក្រូច​–​ទឹក​ផ្លែឈើ​–​ខា​រ៉ា​បាវ​–​បា​កាស និង​ទឹក​សុទ្ធ​ចំនួន​៥០​កេស និង​ថវិកា​ចំនួន​០៤​លាន​រៀល យកទៅ​ផ្តល់ជូន​ក្រុមគ្រូពេទ្យ ដែល​បំពេញភារកិច្ច ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​–១៩ នៅ​គិលានដ្ឋាន​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​ផងដែរ​៕​

PLB Banner on article detail

អត្ថបទពេញនិយម