ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​ឆ្នាំនេះ ក្រោម​ប្រធានបទ​«​ផ្តល់​ក្តី​ស្រឡាញ់ ដល់​ធម្មជាតិ​»

ថ្ងៃព្រហស្បតិ៍ 25 មីនា 2021, 9:58

​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី មានន័យថា ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក រួមទាំង​នៅ​កម្ពុជា​ផង ចូលរួម​បិទ​ភ្លើង​មួយ​ម៉ោង ដើម្បី​ជួយ​ទ្រទ្រង់​ធម្មជាតិ សម្រាប់​ប្រធានបទ នៃ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​ឆ្នាំនេះ​គឺ​«​ផ្តល់​ក្តី​ស្រឡាញ់ ដល់​ធម្មជាតិ​» ដែល​នឹង​ប្រារ​ព្ឋ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​២៧​មីនា​។​

 

​នៅ​ម៉ោង ៨:៣០ យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំនេះ អ្នក​អាច​ចូលរួម​បិទ​ភ្លើង​មួយ​ម៉ោង​ដើម្បី​ភពផែនដី និង​សាកល្បង​ប​ទធិ​សោធន៍ រៀបចំ​ពិសារ​អាហារ​ពេល​ល្ងាច ក្រោម​ពន្លឺ​ភ្លើងទៀន ជាមួយ​ក្រុមគ្រួសារ​រប​ស់​អ្នក​។ រឿង​មួយទៀត ដែល​អ្នក​អាច​ធ្វើបាន​សម្រាប់​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ធម្មជាតិ គឺ​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​ការិយាល័យ ដើម្បី​ចូលរួម​ថែរក្សា​ព្រៃឈើ​និង​ធម្មជាតិ​។​

 

​អង្គការ​WWF Cambodia នឹង​រៀបចំ​កិច្ចពិភាក្សា​មួយ តាម​ប្រ​ព័​ន្ឋ​អន​ឡាញ ដើម្បី​ស្វែងយល់​អំពី​ប្រធានបទ​នេះ​បន្ថែមទៀត ដែល​នឹង​ចាក់ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​បុក Earth Hour Cambodia នៅ​ម៉ោង ៧.០០ ល្ងាច ថ្ងៃ​សៅ​រិ៍ ទី ២៧ ខែមីនា ឆ្នាំ​២០២១​។​

 

​កាលពី​ឆ្នាំ​២០០៧ ប្រទេស​អូស្ត្រាលី ជា​ប្រទេស​ដំបូង​គេ​បង្អស់ ដែល​រៀបចំ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​។ បន្ទាប់មក​ប្រទេស​នៅលើ​ពិភពលោក ក៏បាន​ចាប់ផ្តើម​ធ្វើ​ជាប​ន្ត​បន្ទាប់ និង​មានការ​ចូលរួម​យ៉ាង​ទូលំទូលាយ មកដល់ពេលនេះ​។ បើ​គិត​មកដល់​ឆ្នាំ​២០២១​នេះ មាន​រយៈពេល​១៤​ឆ្នាំ​ហើយ ដែល​អូស្ត្រាលី ប្រទេស​លើ​ពិភពលោក រួមទាំង​កម្ពុជា​ផង បានរៀបចំ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​៕

ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​ឆ្នាំនេះ ក្រោម​ប្រធានបទ​«​ផ្តល់​ក្តី​ស្រឡាញ់ ដល់​ធម្មជាតិ​»

PLB Banner on article detail

អត្ថបទពេញនិយម