អាជ្ញាធរ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ប្រកាស​ឱ្យ​ពលរដ្ឋ​ឃុំ​ក្បាល​រមាស ប្រយ័ត្ន​ទឹកជំនន់​ទន្លេស្រែពក​

ថ្ងៃពុធ 20 តុលា 2021, 7:58

​លោក សុវណ្ណ ពិ​សេដ្ឋ អភិបាលស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសេសាន និង​ទន្លេ ស្រែ​ពក ខាងលើ​ទំនប់​វា​រី អគ្គិសនី​សេសា​ន​ក្រោម​ពីរ ត្រូវ​ត្រៀមលក្ខណៈ​ប្រុង ប្រយ័ត្ន ក្នុងពេលដែល​រដ្ឋបាល​ខេត្តរតនគិរី​បានចេញ​សេចក្តីប្រកាស​ពី​ករណី​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​នៅ​មូល ដ្ឋា​ន​រស់នៅ​របស់​ប្រជាពលរដ្ឋ​មួយចំនួន ក្នុងស្រុក​លំផាត់​ខេត្តរ​តន​គិរី និង​បន្ត​មក​ជន់​លិច ដល់​ឃុំ​ក្បាល​រមាស​និង​នៅ​ឃុំ​តា​ឡា​ត​មួយចំនួនទៀត​។​

 

​ក្នុង​សកម្ម​ភាពចុះ​ពិនិត្យ ការរស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ក្របី​ជ្រុំ​ឃុំ​ក្បាល​រមាស និង​ភូមិ​ស្វាយរៀង​ឃុំ​តា​ឡា​ត​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង ថ្ងៃទី​១៩ តុលា​ឆ្នាំ ២០២១ នេះ លោក​អភិបាលស្រុក​បាន​ជូន​ព័ត៌មាន​នេះ​ឱ្យ​ប្រជា​ពល រដ្ឋ​ត្រូវ​ត្រៀម​ទូក ច្រវា​និង​មើល ថែ​មនុស្ស​មាន​វ័យ​ចំណាស់ កុមារ​តូច ចៀសវាង​កុំឱ្យ​កើត មាននូវ​ករណី​គ្រោះថ្នាក់​ដោយ​យថាហេតុ​ណាមួយ​ដោយ សារ​ជំនន់​ទឹកភ្លៀង​នេះ​។​

 

​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​មាន​ពិស​ទិច​ឬ​ខាំ និង​ចៀសវាង​កុំឱ្យ​កុមារ​តូច​ជិះទូក​ឬ​លេង​ទឹក​ជាដើម​ដើម្បី​យើង​បង្ការ​គ្រោះថ្នាក់​ទាំង អស់​គ្នា​។ បើ​បងប្អូន​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ណា​រង​ផលប៉ះពាល់ ពិនិត្យមើល​ស្ថានភាព​ទឹក​នេះ អាច​លិច​ចូលដល់​ក្នុងផ្ទះ ត្រូវ​រាយ ការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាព​បញ្ចៀស​នូវ​គ្រោះ ថ្នាក់​ឱ្យ​ខាន​តែ​បាន​។​

 

​លោក រឿន សម្បត្តិ មេឃុំ​ក្បាល​រមាស​បាន​បញ្ជាក់ថា ព័ត៌មាន​នេះ​លោក​បាន​ជម្រាបជូន​ដល់​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ​ជាពិសេស​បង ប្អូន​ដែល​រស់​នៅតាម​ជួរ​ដង ទន្លេស្រែពក ទន្លេសេសាន​ក្នុង​ឃុំ​ក្បាល​រមាស​បាន​ជ្រាប​ជា​ដំណឹង​រួចហើយ​។​

 

​លោក​បាន​បន្តថា កត្តា​ប្រឈម​នេះ អាជ្ញាធរ​មូលដ្ឋាន​បានដាក់​កម្លាំង​ប្រចាំការ មាន​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល ប្រជា​ការពារ អាជ្ញាធរ​ភូមិ នៅតាម​គោលដៅ​ដែល​ងាយ​រងគ្រោះ​ដើម្បី​ពិនិត្យមើល​សភាព​ការ ណ៍​ជាក់ស្ដែង ប្រសិនបើ​មាន​ករណី​ប្រឈម​ណាមួយ​ក្រុម ការងារ​នឹង​ជួយ​គ្នា​ទៅវិញ​ទៅ មក​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​យើង​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​ចៀសវាង​កុំឱ្យ​មាន​បញ្ហា​ប្រឈម​កើតឡើង​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​។​

 

​សូមបញ្ជាក់ថា ស្រុក​សេ សាន​មាន​ឃុំ​ក្បាល​រមាស​និង​ឃុំ​តា​ឡា​ត បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​ធ្លាក់​ពី​ទន្លេស្រែពក​មក​ដោយ សារ​ព្យុះ​ទី​៨ រង​ផលប៉ះពាល់​និង​មាន​ភ្លៀង​ធ្លាក់ រយៈពេល​មួយ​សប្តាហ៍​កន្លងមក​ប​ច្ចុ​ប្បន្ន​ស្ថានភាព​ទឹក​កំពុងតែបន្ត​ឡើង​នៅឡើយ ៕

 

ក្រសួងព័ត៌មាន

អាជ្ញាធរ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ប្រកាស​ឱ្យ​ពលរដ្ឋ​ឃុំ​ក្បាល​រមាស ប្រយ័ត្ន​ទឹកជំនន់​ទន្លេស្រែពក​
អាជ្ញាធរ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ប្រកាស​ឱ្យ​ពលរដ្ឋ​ឃុំ​ក្បាល​រមាស ប្រយ័ត្ន​ទឹកជំនន់​ទន្លេស្រែពក​
អាជ្ញាធរ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ប្រកាស​ឱ្យ​ពលរដ្ឋ​ឃុំ​ក្បាល​រមាស ប្រយ័ត្ន​ទឹកជំនន់​ទន្លេស្រែពក​
អាជ្ញាធរ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ប្រកាស​ឱ្យ​ពលរដ្ឋ​ឃុំ​ក្បាល​រមាស ប្រយ័ត្ន​ទឹកជំនន់​ទន្លេស្រែពក​

PLB Banner on article detail