សិក្ខាកាម​ជិត​៣០​នាក់​មកពី​០៦​ខេត្ត រាជធានី ចុះ​ស្វែងយល់​និង​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍន៍​នៅ​ក្នង​សហគមន៍​

ថ្ងៃច័ន្ទ 29 វិច្ឆិកា 2021, 7:48

​ខេត្តបាត់ដំបង​! អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​(ACT) បាន​ដឹកនាំ​សិក្ខាកាម​ដែលជា​បណ្តាញ​សារ​ព័រ​ត៌មាន និង​សហគមន៍​ប្រមាណ​ចំនួន ២៧​នាក់​មកពី​បណ្តា​០៦​ខេត្ត​និង​រាជធានី មាន​ខេត្តសៀមរាប .​ខេត្តបាត់ដំបង .​ខេត្តកំពង់ឆ្នាំង .​ខេត្តមណ្ឌលគិរី .​ខេត្ត​កំពង់សោម និង​រាជធានី​ភ្នំពេញ មក​ចុះ​ទស្សនកិច្ច​ស្វែងយល់ និង​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍន៍​ក្នុង​សហគមន៍​នានា​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត នៃ​ខេត្តបាត់ដំបង​។​

 

​កញ្ញា ស្រី សុធាវី នាយិកា​ប្រតិបត្តិ​(ACT) បាន​បញ្ជាក់ថា គោលបំណង​ដែល​កញ្ញា​ដឹកនាំ​សិក្ខាកាម​ចុះ​ទស្សនៈកិច្ច​សិក្សា​រយះពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២៦.២៧.២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ គោលបំណង​គឺ​ដើម្បីអោយ​សិក្ខាកាម​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​ស្តីពី​ការ អភិវឌ្ឍន៍​នៅក្នុង​សហគមន៍​ផ្សេងៗ ហើយ​ខាង​(ACT)​សង្ឃឹមថា​ពេល​ត្រឡប់​ទៅវិញ​ទាំង​ខាង​អ្នកសារព័ត៌មាន និង​ទាំង​ខាង​សហគមន៍ និង​អាច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ខ្លួន​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ តាមរយៈ​ការចូលរួមចំណែក​ពី​ប្រជា​សហគមន៍​នៅ​តំបន់​នេះ​ក៏ដូចជា​សហគមន៍​ដែល​មកពី​មណ្ឌលគិរី​និង​ខេត្ត​ផ្សេងៗ​ដែល​មក​រៀនសូត្រ​ហើយ​និង​យក​ចំណេះដឹង​ទាំងនេះ​ទៅ​អភិវឌ្ឍន៍​សហគមន៍រ​បស់​ខ្លួន អោយ​ដូច​ទៅ​អ្វីដែល​គាត់​បានមក​សិក្សា​រៀនសូត្រ​នៅក្នុង​សហគមន៍​នេះដែរ​។​

 

​កញ្ញា​បន្តថា ការជួយ​ផ្សព្វផ្សាយ​បន្ត​ពី​ស្ថានភាព​សហគមន៍​គឺជា​ផ្នែក​មួយ​នៃ​ការរួមចំណែក​បង្ហាញ​អោយដឹង​អំពី សហគមន៍​របស់​យើង​ថា​គួរ​រួមចំណែក​យ៉ាងម៉េច​គាំទ្រ​សហគមន៍​ដទៃទៀត​អោយមាន​ភាព​រីកចំរើន​ដូចជា​សហគមន៍​នៅក្នុង​ស្រុក​របស់​យើង ដោយ​យើង​លើកទឹកចិត្ត​ក្នុងការ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែលជា​ព័ត៌មាន ឬក៏​ជា​សារ​បែប​សន្តិភាព​រួមចំណែក​ក្នុងការ​អភិវឌ្ឍ ដែលជា​ទូទៅ​ក្រុមការងារ​អង្គការ​ដោះស្រាយ​ទំនាស់​បាន​បណ្តុះបណ្តាល​ព​ង្រឹ​ង​សមត្ថភាព​ដល់​អ្ន​ក​សារព័ត៌មាន​នៅក្នុង​ការអនុវត្ត​វិជ្ជាជីវ​អោយ​សមស្រប​ទៅតាម​ក្រម​សីលធម៌​នៃ​អ្នកសារព័ត៌មាន ដើម្បី​រួមចំណែក​លុបបំបាត់​សារព័ត៌មាន​បែប​ហិង្សា  ព្រោះ​កាលណា​យើង​ប្រើប្រាស់​ព័ត៌មាន​បែប​បំភ្លឺ​ស ឬ​និយាយ​និយម​ទៅលើ​អ្នកណាម្នាក់​ដែល​គាត់​មានអំណាច​វា​ធ្វើអោយ​ព័ត៌មាន​របស់​យើង​មិនបាន​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​តម្លាភាព​នោះទេ​។​

 

​ជាមួយគ្នា​នោះដែរ​លោក ឌុ​ក ម៉េង ប្រធាន​សហគមន៍​កញ្ចាំង និង​លោក សេង សា​ម័​យ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​សំឡូត បានអោយដឹងថា នៅ​ស្រុក​សំឡូត​គឺមាន​សហគមន៍​ចំនួន ១៤ ដែលជា​សហគមន៍​ព្រៃឈើ គ្រប់គ្រង​ដោយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដោយមាន​ការចុះ​មើល​ផ្ទាល់​ពី​មន្ត្រី​មូលដ្ឋាន​របស់​សង្កាត់​ព្រៃឈើ​ប្រចាំការ​នៅក្នុង​ស្រុក​សំឡូត ដោយបាន​ដាក់​ផែន​ការចុះ​ល្បាត​ជា​ទៀងទាត់​រៀងរាល់​ក្នុង​មួយខែ​ពីរដង ឬ​មួយដង​ផងដែរ​។ ជាក់ស្តែង​នៅ​សហគមន៍​កញ្ចាំង ស្ថិត​ក្នុងភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត​នេះ គឺមាន​ផ្ទៃដី​ចំនួន ៤០០​ហិកតា ដោយ​ចែកចេញជា​ប្លុកៗ​ផ្សេងៗ ហើយ​ក្នុងនោះ​ក៏មាន​បញ្ហា​ប្រឈម​ខ្លះៗ​ដោយសារ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកំរិត​តែង​ឆ្លៀតឱកាស​លួច​កាប់​ទន្ទ្រាន​និង​ឈូសឆាយ​យក​កន្ទុយ​ដី​ដែល​នៅជាប់​និង​ដី​សហគមន៍ ប៉ុន្តែ​ក្រោយមក​គាត់​មានការ​យល់ដឹង​ក៏បាន​ប្រគល់​មកអោយ​ខាង​សហគមន៍​វិញ​។​

 

​ជា​ចុងក្រោយ​លោកនាយ​សង្កាត់​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​សំឡូត​ទាំងអស់ ជាពិសេស​នៅតាម​បណ្ដា​ភូមិ​ដែលមាន​សហគមន៍ គឺ​មានតែ​បងប្អូន​ទេ​ដែលជា​អ្នកថែរក្សា​ដើម្បី​ជួយ​ខ្លួនឯង​វិញ និង​មួយវិញទៀត​សូមជួយ​ថែរក្សា​នូវ​អ្វីដែល​យើង​មាន​ចាស់​មិន​អោយធ្វើ​ចូលដល់​ដី សហគមន៍​ទៀត​ទេ គឺ​យើង​ទុក​ព្រៃ​ដើម្បី​ប្រក​បរបរ ឬ​ទុកអោយ​ក្មេងជំនាន់ក្រោយ​បានឃើញ​។​

សិក្ខាកាម​ជិត​៣០​នាក់​មកពី​០៦​ខេត្ត រាជធានី ចុះ​ស្វែងយល់​និង​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍន៍​នៅ​ក្នង​សហគមន៍​
សិក្ខាកាម​ជិត​៣០​នាក់​មកពី​០៦​ខេត្ត រាជធានី ចុះ​ស្វែងយល់​និង​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍន៍​នៅ​ក្នង​សហគមន៍​
សិក្ខាកាម​ជិត​៣០​នាក់​មកពី​០៦​ខេត្ត រាជធានី ចុះ​ស្វែងយល់​និង​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍន៍​នៅ​ក្នង​សហគមន៍​
សិក្ខាកាម​ជិត​៣០​នាក់​មកពី​០៦​ខេត្ត រាជធានី ចុះ​ស្វែងយល់​និង​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍន៍​នៅ​ក្នង​សហគមន៍​

PLB Banner on article detail

អត្ថបទពេញនិយម