កូនឈើ​ជាង​២​ពាន់​ដើម រំលេច​រូបរាង​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្រុង​សៀមរាប​

ថ្ងៃអង្គារ 25 មករា 2022, 15:37

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២​នេះ ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ពិធី​ដាំ​ស្ដារ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ក្នុង​បឹង​ទន្លេសាប ដែលមាន​កូនឈើ​ចំនួន​២.១២០​ដើម រួមមាន ៖ ឫស្សីស្រុក , ឫស្សី​ពីងពង់ , ឫស្សី​ផ្អែម , ដើម​រាំង​ទឹក , រំដេញ និង​ដើម​សន្តាន់ ត្រូវបាន​ដាំ​នៅលើ​ដីព្រៃ​លិច​ទឹក​ប្រមាណ​៥​ហិកតា ក្នុង​ទំហំ​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដកហូត​បាន​ចំនួន​៤០​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម សូ ខន​រិ​ទ្ឋី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោក លោកស្រី ជា​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ប្រតិភូ​អមដំណើរ ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត អាជ្ញាធរ​ក្រុង​សៀមរាប មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ជាច្រើនរូប ។​

 

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត មានប្រសាសន៍ថា​៖ ខេត្តសៀមរាប​មាន​ក្រុង​ស្រុក​ចំនួន​៦ ជាប់​នឹង​បឹង​ទន្លេសាប មានព្រៃ​លិច​ទឹក​ប្រវែង​ជិត​២០០​គីឡូម៉ែត្រ ខណៈ​ក្រុង​សៀមរាប​មានព្រៃ​លិច​ទឹក​ប្រវែង​ជិត​៣០​គីឡូម៉ែត្រ ហើយ​ថ្មីៗ​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១.២៨៣​គ្រួសារ បាន​ស្ម័គ្រចិត្ត​ប្រគល់ជូន​ដល់​រដ្ឋបាលខេត្ត​នូវ​ដីព្រៃ​លិច​ទឹក​ដែល​ពួកគាត់​បាន​កាប់​ទន្ទ្រាន​នាពេល​កន្លងមក​ចំនួន​២.៥៣១​ហិកតា ដែល​សកម្មភាព​នេះ បង្ហាញឱ្យឃើញ​ពី​ការយល់ដឹង​របស់​ពួកគាត់​ចំពោះ​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

 

​លោក​អភិបាលរង​ខេត្ត បាន​បន្ថែមថា​៖​បន្ទាប់ពី​បាន​ដកហូត​នូវ​ផ្ទៃដី​ព្រៃ​លិច​ទឹក​មក រដ្ឋបាល​ក្រុង​ស្រុក​ទាំង​៦ ដែលមាន​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប បានរៀបចំ​ការដាំ​កូនឈើ​ប្រភេទ​ឈើ​លិច​ទឹក និង​ដាំ​ត្នោត​ជា​បន្តបន្ទាប់​ដើម្បី​ស្ដារ​គម្រប​ព្រៃ​លិច​ទឹក​ឡើងវិញ បង្កើត​ជំរក​សម្រាប់​មច្ឆជាតិ​ពង​កូន និង​បង្កើន​នូវ​ជីវចម្រុះ​សម្រាប់​តំបន់​បឹង​ទន្លេសាប ដូច្នេះ​ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត អាជ្ញាធរខេត្ត សូម​ណែនាំ​និង​ជំរុញ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន ត្រូវ​ពង្រឹង​នូវ​ការការពារ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​នេះ​ឱ្យខាងតែបាន ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅតាម​អនុសាសន៍​និង​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងការ​ទប់ស្កាត់ ការបង្ក្រាប និង ការ​រុករាន​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​បឹង​ទន្លេសាប ។​

 

​ឯកឧត្តម សូ ខន​រិ​ទ្ឋី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា​៖ ជារួម​គិត​ចាប់ពី​ខែវិច្ឆិកា​ឆ្នាំ​២០២១ អនុវត្តតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​ដកហូត​និង​ប្រមូល​មកវិញ​នូវ​ផ្ទៃដី​តំបន់​៣​ក្នុងភូមិ​សាស្ត្រ​បឹង​ទន្លេសាប ដែល​គិត​មកដល់​បច្ចុប្បន្ននេះ បានធ្វើការ​ដកហូតយក​មកវិញ​នូវ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​នៃ​ភូមិសាស្ត្រ​បឹង​ទន្លេសាប ប្រមាណ​ជា​៥​ម៉ឺន​ហិកតា​ហើយ ក្នុងនោះ​ខេត្ត​កំពង់​ឆ្នាំ​បាន​ប្រហែលជា​៣​ម៉ឺន​ហិកតា​។

​ឯកឧត្តម​មានប្រសាសន៍​ទៀតថា បឹង​ទន្លេសាប ជា​បឹង​ធម្មជាតិ​មួយ​ដែល​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ត្រូវបាន​ចាត់ទុកថា ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ដែល​បានផ្ដល់​ភោគផល យ៉ាង​សំបូរបែប​ដល់​ប្រជាជន​កម្ពុជា វា​មាន​វិសាលភាព​ដូច​ទៅនឹង​កូន​សមុទ្រ​ទឹកសាប​មួយ ដោយនៅ​រដូវប្រាំង​ផ្ទៃ​បឹង​រួម​តូច​ត្រឹម​២.៧០០​គីឡូម៉ែត្រ​ក្រឡា និង​នៅ​រដូវវស្សា​ផ្ទៃ​បឹង​មាន​រហូតដល់​១៦.០០០ គីឡូម៉ែត្រ​ក្រឡា ដូច្នេះ​បឹង​ទន្លេសាប​បាន​ពង្រីក​ខ្លួន​នៅ​រដូវវស្សា ដោយ​ពង្វាត​ផ្ទៃ​ទឹក​ចូលទៅ​តាម​តំបន់​រនាម ដែល​នៅ​ជុំវិញ​នឹង​បង្កលក្ខណៈ​អនុគ្រោះ ឲ្យ​ត្រី​ពង កូន និង​ធំធាត់​នៅតាម​ព្រៃរនាម​ទាំងនោះ ហេតុនេះ ការចូលរួម​ដាំ​កូនឈើ​ពី​គ្រប់​មជ្ឈដ្ឋាន​នេះ គឺជា​ការរួមចំណែក អភិរក្ស​និង​ការពារ​ធនធានធម្មជាតិ សម្រាប់​យើង​និង​កូនចៅ​យើងទាំងអស់គ្នា ហើយ​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​នេះដែរ ក៍​គឺ​ជាការ​រួមគ្នា​ជួយ​ឱ្យ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប មាន​ភាព​បៃតង និង​ធានាបាន​នូវ​និរន្តរភាព​នៃ​ជីវចម្រុះ​សម្បូរបែប សម្រាប់​ជា​ជំរក​ដល់​មច្ឆជាតិ​ពង​កូន ៕ ដោយ តាំង ហូ​

កូនឈើ​ជាង​២​ពាន់​ដើម រំលេច​រូបរាង​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្រុង​សៀមរាប​
កូនឈើ​ជាង​២​ពាន់​ដើម រំលេច​រូបរាង​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្រុង​សៀមរាប​
កូនឈើ​ជាង​២​ពាន់​ដើម រំលេច​រូបរាង​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្រុង​សៀមរាប​
កូនឈើ​ជាង​២​ពាន់​ដើម រំលេច​រូបរាង​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្រុង​សៀមរាប​
កូនឈើ​ជាង​២​ពាន់​ដើម រំលេច​រូបរាង​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្រុង​សៀមរាប​
កូនឈើ​ជាង​២​ពាន់​ដើម រំលេច​រូបរាង​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្រុង​សៀមរាប​
កូនឈើ​ជាង​២​ពាន់​ដើម រំលេច​រូបរាង​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្រុង​សៀមរាប​
កូនឈើ​ជាង​២​ពាន់​ដើម រំលេច​រូបរាង​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្រុង​សៀមរាប​

PLB Banner on article detail