ត្រីរាជ ជា​ប្រភេទ​ត្រី​ទទួលរង​គ្រោះថ្នាក់ ជិត​ផុត​ពូជ​

ថ្ងៃព្រហស្បតិ៍ 25 មីនា 2021, 9:36

​តាម​អង្គការ​WWF Cambodia ត្រី​រាជ​ដែលជា​ប្រភេទ​ត្រី​ទទួលរង​គ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត ហើយ​ជា​ប្រភេទ​ត្រី​បន្លាស់​ទី​ទឹកសាប​ធំជាងគេ​ក្នុង​ពិភពលោក អាចមាន​ប្រវែង​រហូតដល់ ០៣ ម៉ែត្រ និង​ទម្ងន់​រហូតដល់ ៣០០ គីឡូក្រាម​។​

 

​អង្គការ​WWF​បន្តថា ជា​រៀងរាល់ឆ្នាំ ចាប់ពី​ខែតុលា ដល់​ខែធ្នូ ត្រី​រាជ​បន្លាស់​ទី​ពី​អាង​ទន្លេមេគង្គ​ក្រោម ទៅកាន់​ទន្លេមេគង្គ​ខាងលើ ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា និង​អាច​ឆ្លង​ទៅដល់​ប្រទេស​ឡាវ និង​ថៃ ដើម្បី​ពង​កូន​។​

 

​ត្រី​រាជ​រង​ការគំរាមកំហែង​ចម្បងៗ​ដូចជា ការនេសាទ​ហួស​កម្រិត ការបាត់បង់​ទីជម្រក​ធម្មជាតិ និង​ការរីក​រាលដាល​សេណេទិច​ពូជ​មិន​សុទ្ធ​ចូលទៅ​កាន់​ប្រភេទ​ពូជ​សុទ្ធ​ក្នុង​ទីជម្រក​ធម្មជាតិ​៕​

ត្រីរាជ ជា​ប្រភេទ​ត្រី​ទទួលរង​គ្រោះថ្នាក់ ជិត​ផុត​ពូជ​

PLB Banner on article detail

អត្ថបទពេញនិយម