សហគមន៍​ទួល​ពាន់តា​ឡី ដាក់​ការសន្និដ្ឋាន​បឋម​ថា ករណី​សត្វ​ស្លាប ស្លាប់​ជិត​១​ពាន់​ក្បាល នៅ​តំបន់​បឹង​ស្នេហ៍ ដោយសារ​ពុល​ថ្នាំ​បាញ់​ខ្យង​

ថ្ងៃពុធ 24 មីនា 2021, 11:33

​លោក ញ៉ែម សៅ​គ្រី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង បានឱ្យ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ​ថា គិត​ចាប់ពី​ថ្ងៃទី​១៧ ដល់ ថ្ងៃទី​២៣ ខែមីនា ២០២១ ម្សិលមិញ​នេះ មាន​ករណី​សត្វ​ស្លាប (​ភាគច្រើន​ជា​សត្វ​រនាល​ខ្យង​) នៅ​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង បាន​ស្លាប់​ជិត​១​ពាន់​ក្បាល​ហើយ ដោយឡែក​ចំពោះ​មូលហេតុ​នៃ​ការស្លាប់​របស់​សត្វ​ទាំងនោះ លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់ថា បើតាម​ប្រធាន​សហគមន៍​ទួល​ពាន់តា​ឡី តំបន់​បឹង​ស្នេហ៍ បានដាក់​ការសន្និដ្ឋាន​បឋម​ថា សត្វ​ស្លាប​ដែល​បាន​ស្លាប់​នោះ គឺ​បណ្តាលមកពី​ពុល​ថ្នាំ​បាញ់​ខ្យង ដែល​ប្រជាពលរដ្ឋ​បាន​បាញ់​ក្នុង​ស្រែ ដើម្បី​ការពារ​ស្រូវ​របស់​ពួកគាត់​។​

 

​បន្ទាប់ពី​ទទួលដំណឹង​ពី​សហគមន៍​ទួល​ពាន់តា​ឡី ប្រចាំ​នៅ​តំបន់​បឹង​ស្នេហ៍ ក្រុមការងារ​នៃ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ ខេត្តព្រៃវែង បាន​ចុះទៅ​ដល់ទី​តាំង ដើម្បី​ប្រមូល​វត្ថុ​សំណាក ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់ និង​បាន​ដុត​សត្វ​ស្លាប​ទាំងនោះ​នៅនឹងកន្លែង​តែម្តង​។​

 

សូមបញ្ជាក់ថា ដោយ​តំបន់​អភិរក្ស​ទួល​ពាន់តា​ឡី បឹង​ស្នេហ៍ ស្ថិតនៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង គឺមាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ រហូតដល់ ៨២​ហិកតា ឯណោះ ហើយ​ក្រុមការងារ​បាន​ប្រមែប្រមូល តាម​កន្លែង​ដែល​បាន​ទៅដល់​តែប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ ក្រុមមន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត លោក​អភិបាលស្រុក​បាភ្នំ រួមជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក ប្រជា​សហគមន៍ បាន​ចុះ​ប្រមូលយក​សំណាក​វត្ថុ​វិភាគ​បន្ថែម និង​ប្រមូល​សត្វ​ដែល​បាន​ស្លាប់​បាន ១២៥​ក្បាល ដើម្បី​អនុវត្ត​វិធាន​ការដុត​កំទេចចោល និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​នោះបាន​មួយចំនួន ក្នុងនោះដែរ អាជ្ញាធរ​ស្រុក​បាន​ចាត់វិធានការ​បិទ​តំបន់​នោះ មិនឱ្យ​ប្រជាពលរដ្ឋ និង​អ្នកទស្សនា​សត្វ ចូលទៅ​ទីនោះ​បន្តទៀត​ទេ​៕

សហគមន៍​ទួល​ពាន់តា​ឡី ដាក់​ការសន្និដ្ឋាន​បឋម​ថា ករណី​សត្វ​ស្លាប ស្លាប់​ជិត​១​ពាន់​ក្បាល នៅ​តំបន់​បឹង​ស្នេហ៍ ដោយសារ​ពុល​ថ្នាំ​បាញ់​ខ្យង​
សហគមន៍​ទួល​ពាន់តា​ឡី ដាក់​ការសន្និដ្ឋាន​បឋម​ថា ករណី​សត្វ​ស្លាប ស្លាប់​ជិត​១​ពាន់​ក្បាល នៅ​តំបន់​បឹង​ស្នេហ៍ ដោយសារ​ពុល​ថ្នាំ​បាញ់​ខ្យង​
សហគមន៍​ទួល​ពាន់តា​ឡី ដាក់​ការសន្និដ្ឋាន​បឋម​ថា ករណី​សត្វ​ស្លាប ស្លាប់​ជិត​១​ពាន់​ក្បាល នៅ​តំបន់​បឹង​ស្នេហ៍ ដោយសារ​ពុល​ថ្នាំ​បាញ់​ខ្យង​
សហគមន៍​ទួល​ពាន់តា​ឡី ដាក់​ការសន្និដ្ឋាន​បឋម​ថា ករណី​សត្វ​ស្លាប ស្លាប់​ជិត​១​ពាន់​ក្បាល នៅ​តំបន់​បឹង​ស្នេហ៍ ដោយសារ​ពុល​ថ្នាំ​បាញ់​ខ្យង​
សហគមន៍​ទួល​ពាន់តា​ឡី ដាក់​ការសន្និដ្ឋាន​បឋម​ថា ករណី​សត្វ​ស្លាប ស្លាប់​ជិត​១​ពាន់​ក្បាល នៅ​តំបន់​បឹង​ស្នេហ៍ ដោយសារ​ពុល​ថ្នាំ​បាញ់​ខ្យង​

PLB Banner on article detail

អត្ថបទពេញនិយម