សត្វ​ក្រពើ​ភ្នំ​ជិត​ផុត​ពូជ បង្ហាញ​វត្ត​មាននៅ​តំបន់​ទន្លេសេកុង ទន្លេស្រែពក និង​តំបន់​ជួរ​ភ្នំក្រវាញ​

ថ្ងៃច័ន្ទ 22 មីនា 2021, 8:49

​សត្វ​ក្រពើ​ភ្នំ​ដែលជា​ប្រភេទ​សត្វ​ទទួលរង​គ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​ធ្លាប់ ត្រូវបាន​គេ​ស្រាវជ្រាវ​ឃើញ​នៅ​ទីតាំង ៣៥ កន្លែង តាម​ប្រព័ន្ធ​ទន្លេ​ចំនួន ២១ ក្នុង​ខេត្ត​ចំនួន ១១ នៃ​ភាគ​និរតី​និង​ឥសាន​ប្រទេស​កម្ពុជា  ហើយ​បច្ចុប្បន្ន​ចំនួន​សត្វ​ក្រពើ​ភាគច្រើន​ត្រូវបាន​រកឃើញ​នៅ​តំបន់​ទន្លេសេកុង ទន្លេស្រែពក និង​តំបន់​ជួរ​ភ្នំក្រវាញ​។ កត្តា​គម្រាមកំហែង​ចំពោះ​ការរស់រាន​របស់​សត្វ​ក្រពើ​ភ្នំ​រួមមាន​ការបាត់បង់​ទីជម្រក ការធ្លាក់ចុះ​ចំនួន​សត្វរំពារ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ការនេសាទ និង​ការ ប្រមាញ់​ខុសច្បាប់​។​

 

​ក្នុង​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​ឆ្នាំនេះ សូម​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ការអភិរក្ស សត្វ​ក្រពើ​ភ្នំ និង​ការការពារ​ទីជម្រក​ធម្មជាតិ របស់​វា​។​

សត្វ​ក្រពើ​ភ្នំ​ជិត​ផុត​ពូជ បង្ហាញ​វត្ត​មាននៅ​តំបន់​ទន្លេសេកុង ទន្លេស្រែពក និង​តំបន់​ជួរ​ភ្នំក្រវាញ​

PLB Banner on article detail

អត្ថបទពេញនិយម