ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង​

ថ្ងៃពុធ 10 មីនា 2021, 9:39

​ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ើង​ដំបូល​ស័ង្កសី ប៉ះពាល់​ផ្ទះ​ប្រជា ពលរដ្ឋ​ចំនួន​០៣​ខ្នង ។ តែ​មិន​បណ្តាលឱ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ ។​

 

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១ ។​

 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ មុនពេល​កើតហេតុ គេ​ឃើញ​មេឃ​ខ្មៅ​ងងឹត​នៅ​ទិស​ខាងលិច ស្រាប់តែ​មួយស្របក់​ក្រោយមក បង្ក​ទៅជា​ភ្លៀង​មួយ​មេ​យ៉ាង​ធំ លាយឡំ​ដោយ​ផ្គរលាន់ គួរឱ្យខ្លាច ស្រាប់តែ​បក់បោក​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​តែម្តង ។​

 

​ប្រភព​បន្តទៀតថា ៖ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ មាន​ម្ចាស់ ទី​១. ឈ្មោះ ជួន ប៉ែត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ប៉ើង​ដំបូល​ផ្នែក​ខាងមុខ ខូច​ស័ង្កសី អស់​ចំនួន​០៩​សន្លឹក ទី​២. ឈ្មោះ ដួង ផូ ភេទ​ប្រុស  អាយុ​៥៦​ឆ្នាំ ត្រូវ​ខ្យល់​បក់​ប៉ើង​រមូរ​ស័ង្កសី​ចំនួន​០៦​សន្លឹក ទាំងពីរ​នាក់​រស់នៅ​ភូមិ​ស្រែ​អន្ទាក់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​ទី​៣. ឈ្មោះ សំ ចិន្តា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ​ឈេ​ី​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​ខ្យល់​បក់​ប៉ើង ខូចខាត​ដំបូល​ប្រក់​ស័ង្កសី​ចំនួន​០៨​សន្លឹក ដែល​ផ្ទះ​មាន​ទំហំ​5x12​ម៉ែត្រ ។​
​ប្រភព​បញ្ជាក់ថា ក្រោយ​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ពិនិត្យមើល ដើម្បី​នាំ​ក្រុមការងារ​ចុះជួយ​នៅពេល​ក្រោយ ៕​

ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង​
ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង​
ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង​
ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង​
ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង​
ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង​
ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង​

PLB Banner on article detail

អត្ថបទពេញនិយម