បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រជល់មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​០៤​នាក់ និង​អា​គក់​១២​ក្បាល​ ​

ថ្ងៃសៅរ៍ 27 កុម្ភៈ 2021, 18:11

ខេត្តបាត់ដំបង ÷​កម្លាំង អន្តរាគមន៍​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​បាត់ដំបង​បាន​ធ្វេ​ី​ការបង្ក្រាប​ល្បែង​ស៉ី​សង​(​ប្រជល់មាន់​)​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​០៤​នាក់ និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនធំ​។​

 

សមត្ថកិច្ច​បានអោយដឹង​ថា កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃទី ២៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ នៅក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង​បានធ្វើ​ការឃាត់​ខ្លន​មនុស្ស​ចំនួន​០៤​នាក់​÷
១-​ឈ្មោះ  ប៉ោយ  ប៊ុនធិន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព  សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​
២-​ឈ្មោះ  ប៉ោយ  ប៉ុន​លី ភេទ​ប្រុស  អាយុ​២៦​ឆ្នាំ  មាន​ទីលំនៅ​នៅ​ភូមិ​ព្រែក​មហាទេព  សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង  
៣-​ឈ្មោះ  តុង  ប៊ុនធឿន ភេទ​ប្រុស  អាយុ​៣២​ឆ្នាំ  មាន​ទីលំនៅ​នៅ​ភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង  
៤-​ឈ្មោះ  ឈុំ  ធឹ​ន  ភេទ​ប្រុស  អាយុ​៤១​ឆ្នាំ  មាន​ទីលំនៅ​នៅ​ភូមិ​រត​នះ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។​

​សម្ភារៈ​ដកហូត​រួមមាន ÷
  -​មាន់ ចំនួន ១២​ក្បាល​
  -​ម៉ូតូ ចំនួន​០៥​គ្រឿង​
 -​ស៊ុម​សំរាប់​ដាក់​មាន់  ០៥
  -​ជ​ញ្ជី​ញ​សំរាប់​ថ្លឹង​មាន់ ០១​គ្រឿង បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដើម្បី​សាកសួរ​។​

 ក្រោយពី​ធ្វើការ​សាកសួរ សមត្ថកិច្ច​បានធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា និង​អោយ​វិលត្រឡប់​ទៅ​សហគម​ន៌​វិញ​រៀងៗ​ខ្លួន​ផងដែរ​។​

 

បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រជល់មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​០៤​នាក់ និង​អា​គក់​១២​ក្បាល​

​
បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រជល់មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​០៤​នាក់ និង​អា​គក់​១២​ក្បាល​

​

PLB Banner on article detail