អភិបាលខេត្ត​ប៉ៃលិន ចុះ​មើល​ក្រុមការងារ​រៀបចំ​អាហារ​ជូន​ពលករ កំពុង​ធ្វើ​ច​ត្ថា​ឡឺ​ស័ក

ថ្ងៃព្រហស្បតិ៍ 25 កុម្ភៈ 2021, 8:21

(​ប៉ៃលិន​)៖​ក្រៅពី​ការងាររដ្ឋបាល ក្នុង​១​ថ្ងៃៗ​លោកជំទាវ​បាន ស្រីមុំ​មិនដែល​ភ្លេច​ចុះ​មើល​ក្រុមការងារ រៀបចំ អាហារ​ជូន​បងប្អូន​ពលករ ដែល​កំពុង​ធ្វើ​ច​ត្ថា​ឡឺ​ស័ក​ឡើយ​។​ជាក់ស្តែង​ដូច​សព្វមួយដង​កាលពី​ថ្ងៃទី​២៤​កុ​ម្ភះ​២០២១​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​ធ្វើ​ម្ហូប​បាយ​និង​ដល់ទី​តាំង​បងប្អូន​ពលករ​កំពុង​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡឺ​ស័ក​។​

ការចុះ​ផ្ទាល់​ដូចនេះ​ដោយសារតែ​លោកជំទាវ​បារម្ភ​ក្រុមការងារ​ធ្វើ​មិន​ឆ្ងាញ់ វេច​ខ្ចប់​មិនបាន​ល្អ បារម្ភ​ដាក់​តិច ខ្លាច​បងប្អូន​យើង​ពិសារ​មិន​ឆ្អែត ពេល​ចុះ​ដល់ទី​តាំង​ច​ត្ថា​ឡឺ​ស័ក បង​ប្អូនសុំ​ទឹកក្រូច​ត្រជាក់ៗ ក្រុមការងារ​បានរៀបចំ​ចែកជូន រួមទាំង​មី​កញ្ចប់ ជា​អំណោយ​សម្តេច​តេ​ជោ​ហ៊ុនសែន ជា​អាហារ​​សំរន់​ជូន​បងប្អូន​យើង​ផង​ដែរ។​​ក្រៅពី​ការចុះពិនិត្យ​ខាងលើ​លោកជំទាវ​ក៍បាន​ឆ្លៀតពេល​ចុះទៅពិនិត្យ ការដឹក​ទំនិញ កសិផល ចរាចរណ៍​ចេញចូល​នៅ​មាត់​ច្រកទ្វារព្រំដែន​រវាង​ប្រទេស​កម្ពុជា ថៃ ។​

​ក្នុងនាម​លោកជំទាវ​ជា​អភិបាលខេត្ត​សូ​ថ្លែងអំណរគុណ ចំពោះ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា អភិបាលរង  កងកំលាំងប្រដាប់អាវុធ​ទាំង​៣ ប្រភេទ បងប្អូន​មន្ត្រីរាជការ ជុំវិញ​ខេត្ត​កូនៗ​យុវជន មីងៗ​ពូៗ ក្រុមការងារ​ទាំងអស់​ដែល​បានរួម​សាមគ្គី​គ្នា ចូលរួម​គ្រប់​សកម្មភាព ជាមួយ រាជរដ្ធាភិបាល​ទប់ស្កាត់​មេរោគ កូ​វីដ​-១៩ កុំ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​របស់​យើង ។​
​សូម​ជូន​កុសលផល​បុណ្យ​ដែល​យើង​បាន​សាង​រួមគ្នា នាពេលនេះ ទទួលបាន​ដល់​គ្រប់ៗ​គ្នា​៕​

PLB Banner on article detail