ឃាត់ខ្លួន​មនុស្ស​៣​នាក់ ពាក់​ព័​ន្ឋ​ករណី​ជនជាតិ​ចិន ធ្លាក់​ពីលើ​អគារ​នៅ​ក្រុងព្រះសីហនុ​

ថ្ងៃអង្គារ 26 មករា 2021, 11:19

​ខេត្ត​ព្រះសីហនុ​៖ នៅវេលា​ម៉ោងជាង ៧ ព្រឹក​ថ្ងៃទី ២៦ ខែមករា​ឆ្នាំ ២០២១ មាន​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ធ្លាក់​ពីលើ​អាគារ ជាន់​ទី​១៣ ស្ថិតនៅក្នុង ក្រុម ៧ ភូមិ ១ សង្កាត់​លេខ 3 ក្រុងព្រះសីហនុ​។​

 

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់ កន្លែងកើតហេតុ បាន​លើកឡើងថា​ក្រោយពី ឮ​សំឡេង​លាន់​លើដំបូល​ផ្ទះ ពួកគាត់​បាននាំគ្នា​ចេញមក​មើល ក៏​ប្រទះឃើញ បុរស​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ចូលក្នុង​បន្ទប់ទឹក​និង​មាន​ដាច់​ជើង​ម្ខាង ហើយ​ក៏មាន​ការភ័យឆោឡោ​ប្ដឹងទៅ​សមត្ថកិច្ច​ដើម្បី​មក​ពិ​និត្យនូវ​ទីតាំង នោះ​តែម្ដង​។​

 

​ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ទីតាំង​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កោសល្យវិច័យ ទាក់ទង​នឹង​ករណី​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ធ្លាក់​ពីលើ​អាគារ​។​

 

​លោក​វរសេនីយ៍ឯក​លី សុខ​ហ៊ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​សាកសួរ​ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​បីនាក់​មក កាន់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​សួរនាំ​ក្នុងករណី បុរស​ជនជាតិ​ចិន​ធ្លាក់​ពីលើ​អគារ​។ ព្រោះ​បើតាម​ការ ឆែក​កាមេរ៉ា​សុវត្ថិភាព ក្នុង​បន្ទប់​ដែល​គេ​ស្នាក់​នៅមាន​គ្នា​ចំនួន ៤ នាក់​ស្រី ២ នាក់​ប្រុស ២ នាក់​ហើយ​នៅវេលា​ម៉ោង​ជា ៧ ក៏​ឃើញ បុរស​ជន​ជាតិចិន​ចេញមកក្រៅ បន្ទប់​ហើយ​បាន​ធ្លាក់​ពីលើ​អាគារ​តែម្ដង​។​

 

​ដូចនេះ​សមត្ថកិច្ច​ក៏បាន​ឃាត់ បុរស​ជនជាតិ​ចិន​១​នាក់​និង​ស្ត្រី​ចំនួន ២ នាក់មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​អំពី​ករណី មុន​ឈាន​រហូតដល់​ការធ្លាក់​បុរស​ពីលើ​អគារ​នេះ​ផងដែរ​៕​

ឃាត់ខ្លួន​មនុស្ស​៣​នាក់ ពាក់​ព័​ន្ឋ​ករណី​ជនជាតិ​ចិន ធ្លាក់​ពីលើ​អគារ​នៅ​ក្រុងព្រះសីហនុ​
ឃាត់ខ្លួន​មនុស្ស​៣​នាក់ ពាក់​ព័​ន្ឋ​ករណី​ជនជាតិ​ចិន ធ្លាក់​ពីលើ​អគារ​នៅ​ក្រុងព្រះសីហនុ​
ឃាត់ខ្លួន​មនុស្ស​៣​នាក់ ពាក់​ព័​ន្ឋ​ករណី​ជនជាតិ​ចិន ធ្លាក់​ពីលើ​អគារ​នៅ​ក្រុងព្រះសីហនុ​
ឃាត់ខ្លួន​មនុស្ស​៣​នាក់ ពាក់​ព័​ន្ឋ​ករណី​ជនជាតិ​ចិន ធ្លាក់​ពីលើ​អគារ​នៅ​ក្រុងព្រះសីហនុ​
ឃាត់ខ្លួន​មនុស្ស​៣​នាក់ ពាក់​ព័​ន្ឋ​ករណី​ជនជាតិ​ចិន ធ្លាក់​ពីលើ​អគារ​នៅ​ក្រុងព្រះសីហនុ​

PLB Banner on article detail