រថយន្ត​ធំៗ​ដឹក​អង្កាម ត​ទ្រុង​ខ្ពស់កប់ពពក វែង​ដូច​ទូរថភ្លើង ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧

ថ្ងៃសុក្រ 22 មករា 2021, 7:50

​រ​យន្ត​ដឹក​ធំៗ​ត​ទ្រង់​ទៅលើ​ខ្ពស់ និង តទៅ​ក្រោយ​វែង ស្រដៀង​នឹង​ទូរថភ្លើង ដែរនោះ ដែលមាន ផ្ទុក អង្កាម​ពេញប្រៀប បាន​បើកបរ​យ៉ាង​លឿន ត​កន្ទុយ​គ្នា លើ​ដង​ផ្លូវជាតិ​លេខ​៥៧ ដោយ​មិន​ខ្លាចរអារ​នឹង​ផ្លូវច្បាប់​ឡើយ​។​

 

​ប្រភព​អោយដឹងថា រថយន្ត​ដឹក​អង្កាម ត​ទ្រុង​ខុស​បច្ចេកទេស កំពុង​ចរាចរណ៍​លើផ្លូវ​ជាតិ​ដោយ​សេរី​នេះ ខ្លះ​ដឹក​ចេញពី រោង​ម៉ាស៊ីន​ខេត្តបន្ទាយមានជ័យ ពោធិសាត់ និង នៅ​ខេត្តបាត់ដំបង​ផ្ទាល់​តែម្តង ឆ្ពោះ ទៅ កាន់​រោងចក្រ​ផលិត​ស៊ីម៉ង់​មួយ នៅក្នុង​ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត បាត់ដំបង រាប់សិប ខែ​មក ហើយ​។​

 

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​រោងចក្រ​នោះបាន​និយាយថា​រថយន្ត​ធំៗ​ដឹក​អង្កាម ចូល​ស្ទើរ​រាល់ថ្ងៃ តាំងពី​ម៉ោង​បៀត​ភ្លឺ​, ថ្ងៃ ល្ងាច​និង​យប់ មិនសូវ​ខាន​នោះទេ ពោលគឺ​មួយថ្ងៃៗ​រាប់សិប​គ្រឿង​។​

 

​ជាក់ស្តែង​គ្រាន់តែ​មួយថ្ងៃ​ក្រុមការងារ យើង​ជិះ​កាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ​៥៧ នេះ​ឃើញ​មាន​៦ ទៅ​៧​គ្រឿង​ទៅហើយ ដែល​ដឹក​លើ​កំណាត់​ផ្លូវ​នេះ​ដោយ​រលូន​បើទោះជា មាន​ឆ្លងកាត់​ដែន សមត្ថកិច្ច ឈរជើង​ផង​នោះ​។​

 

​ទាក់ទង​រថយន្ត​ត​ទ្រង់​ខុស​បច្ចេកទេស​ដឹក​សំពីងសំពោង​នេះ បង្កអោយមាន​ការរិះគន់​ពី ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ព្រោះ​ក្រុម​រថយន្ត​នេះ​បើកបរ​លឿន​ដូច​ហោះ និង ហើរ​អង្កាម​ចេញពី​ក្នុង ទ្រង់​ប៉ះពាល់​បរិស្ថាន និង​អ្នកធ្វើដំណើរ​ផងដែរ​។​

 

​ទាក់ទង​ករណីនេះ លោក អ៊ឹង អង្សា អនុប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដែលមាន​គោលដៅ ឈរជើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​នោះបាន​មានប្រសាសន៍​ទទួលស្គាល់​ថា​ពិត​ជាមាន​រថយន្ត​ដឹក​អង្កាម​ត​ទ្រុង​ដឹង​លើ​កំណាត់​ផ្លូវ​នេះ​មែន ។​លោក​បញ្ជាក់ថា​ក្រុម​រថយន្ត​នេះ​ហាក់​មាន​បណ្តាញ​គឺ​នៅពេល ដែល​សមត្ថកិច្ច​ដាក់ ប៉ុ​ស​ឈរ ជើង​នៅទីនេះ​វា​មិន​មក​នោះទេ នៅពេលដែល​សមត្ថកិច្ច​ដក​កម្លាំង ចេញ​ទើប​វា​មក ដែល​បង្ក​អោយ​យើង​ពិបាក​ទប់ស្កាត់ ពិសេស​នៅពេល​យប់​គឺ​សមត្ថកិច្ច​ចរាចរណ៍ មិនបាន​ឈរជើង​។​

 

​ទោះបីយ៉ាងណា​លោក​បញ្ជាក់ថា​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​ដែរ ដែល​កន្លងទៅ​ថ្មីៗ នេះ​គឺ​បង្ក្រាប រថយន្ត​ត​ទ្រង់​ធំៗ​នេះ​ចំនួន​៦​ទៅ​៧​គ្រឿង​ដែល​កំពុង​ចរាចរណ៍​ទាំងយប់​។​

 

​យោងតាម​ផ្លូវច្បាប់​មន្ត្រី​ចរាចរណ៍​ខេត្ត​ខាង​បញ្ជាក់ថា ប្រភេទ​រថយន្ត​ធំ​ស្លាក​លេខ​3A​នេះ បើ​សមត្ថកិច្ច ឃាត់​បាន​ត្រូវធ្វើ​ការផាកពិន័យ​លើ​ករណី ផ្ទុក​មិន​ត្រឹមត្រូវ ខុស​បច្ចេកទេស ផាក​៣០​ម៉ឺន​រៀល និង ត​ទ្រង់​ខុស បច្ចេកទេស​៦២៥០០​រៀល​ទៀត ព្រមទាំង​កាត់​ទ្រង់​រុះរើ​ចេញ​អោយ​ដូច​លក្ខណៈ​ដើម ។

 

​កន្លងមកនេះ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ផាក​ពី​ន័យ​ជា​បន្តបន្ទាប់​ចំពោះ​រថយន្ត​ត​ទ្រង់​ខុស​បច្ចេកទេស និង ដឹក​សំពីងសំពោង​ទាំង​តូច​ទាំង​ធំ គឺ​ផាកពិន័យ​តាមច្បាប់​និង​តម្រូវអោយ​កាត់​រថយន្ត ដែល​តែ ខុស​លក្ខណៈ​បច្ចេកទេស​ចេញ​វិញ​អោយ​ដូច​សភាព​ដើម​។

 

​ទោះបីយ៉ាងណា​មហាជន​បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​បន្តធ្វើ​ការទប់ស្កាត់​បន្ថែ​ម​ទៀត​ចំពោះ​រថយន្ត​ត​ទ្រង់​ខុស​បច្ចេកទេស និង ដឹក​សំពីងសំពោង​លើ​ដងផ្លូវ​នេះ ដែល​បាន​ប៉ះពាល់​និង​បង្ក​កា រ​គ្រោះថ្នាក់​ផ្សេងៗ​ដល់​អ្នកធ្វើដំណើរ​ផ្សេងទៀត​លើ​ដងផ្លូវ​។​

 

​អត្ថបទ លោក ភី សុខ​

 

រថយន្ត​ធំៗ​ដឹក​អង្កាម ត​ទ្រុង​ខ្ពស់កប់ពពក វែង​ដូច​ទូរថភ្លើង ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧

PLB Banner on article detail