រដ្ឋលេខាធិការ​ក្រសួងការពារជាតិ អញ្ជើញ​ចុះសួរសុខទុក្ខ កងកម្លាំង​ឈរជើង​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​

ថ្ងៃពុធ 13 មករា 2021, 9:0

​ប៉ៃលិន​៖ នៅ​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន ខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន លោក​មេបញ្ជាការ​ប្រចាំ​ទិស​ប៉ៃលិន​~​សំឡូត លោក​មេបញ្ជាការ​សឹក​រង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត យុវជន​ស​.​ស​.​យ​.​ក​ខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​ស្បៀងអាហារ​ជូន​ដល់​កងកម្លាំង ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​គោលដៅ​នានា តាម​បណ្តោយ​ខ្សែរ​បន្ទាត់​ព្រំដែន រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ក្នុង​បេសកកម្ម​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ី ឈាន បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទ​ក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​កាលៈទេសៈ ។​

​ក្នុងនាម​ឯកឧត្តម​ផ្ទាល់ បានធ្វើការ​កោតសរសើ​រ និង​លើកទឹកចិត្ត ចំពោះ​ការលះបង់​ទាំង​កម្លាំងកាយ​ចិត្ត​របស់​កងកម្លាំង​ទាំងអស់ ព្រមទាំង​បាន​ផ្តាំ​ផ្ញើអោយ​បងប្អូន​មាន​ស្មារតី​មុះ​មុត មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​អោយបាន​ល្អ​អោយ​ក្លាយទៅជា​សាច់ឈាម​តែមួយ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩ និង​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពល​ដ្ឋ មិនត្រូវ​គម្រាមកំហែង បំភ័យ​ពលករ​ពេល​ឆ្លងដែន​មក ដោយ​អោយ​ពួកគាត់​ឆ្លងដែន​មក​តាម​សម្រួល រួច​រាយការណ៍​ទៅ​គ្រូពេទ្យ​ជំនាញ ដើម្បី​នាំ​ពួកគេ​ទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​បានរៀបចំ​រួច​ដោយ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ។​

​ក្នុងពេល​កំពុង​បំពេញបេសកកម្ម​នេះ ត្រូវ​រក្សា​សុខភាព​អោយបាន​ល្អ អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ ដើម្បី​កុំអោយ​មានការ​ឆ្លង​រីក​រាលដាល​ចូលក្នុង​គ្រួសារ សហគមន៍​យើង​ដោយ​មិនដឹង​ខ្លួន ព្រោះ​យើង​មិនដឹងថា បេសកកម្ម​មួយ​នេះ ចប់​នៅពេលណា​ឡើយ ។ ឯកឧត្តម​បាន​បន្តថា ក្រៅពី​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩ កងកម្លាំង​ទាំង​៣​ប្រភេទ ក៏ត្រូវ​តាមដាន​និង​រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​តាម​ព្រំដែន ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន ការជួញដូរ​ខុសច្បាប់ ។​

​ស្បៀងអាហារ និង​សម្ភារៈ បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ការពារ ក្នុង​មួយ​គោលដៅៗ ៖ ​ម៉ាស​៤​ប្រអប់ កៅស៊ូ​តង់​ធំ​១ អង្ករ​៥០​គីឡូ ទឹក​សុ​ី​អុ​ី​វ ១​យួរ មី​៣​កេស ត្រីខ​២​យួរ ទឹក​សុទ្ធ​ដប​ធំ ៤​យួរ ទឹកក្រូច​៣៦​ដប ពង​ទា​៦០​គ្រាប់ ជែ​ល​អាល់កុល ១​ឡូ និង​ថវិកា​មួយចំនួន​ផងដែរ​៕​

PLB Banner on article detail