ក្រុមហ៊ុន​បាត់ដំបង ខន​ស៍​ស៊ី​មេន​ខម ភេ​នី លី​មី​ធី​ត ផ្តល់​ម៉ាស​ចំនួន​៥០០​ប្រអប់ និង​ជេ​ល ៥០​ដប ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​

ថ្ងៃសុក្រ 25 ធ្នូ 2020, 19:17

​ខេត្តបាត់ដំបង​!​នារ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ២០២០​នេះ ឯកឧត្តម​បណ្ឌិត  ប៊ុត គឹមស៊ាន  ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បានទទួល​ម៉ាស ចំនួន ៥០០​ប្រអប់​និង​ជេ​ល​ចំនួន ៥០​ដប​ពី​ក្រុមហ៊ុន​បាត់ដំបង ខន​ស៍​ស៊ី​មេន​ខម ភេ​នី លី​មី​ធី​ត​។​

 

​នាឱកាស​នេះ​ឯកឧត្តម​បណ្ឌិត  ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​បាត់ដំបង ខន​ស៍​ស៊ី​មេន​ខម ភេ​នី លី​មី​ធី​ត ដែល​បាន​ជួយឧបត្ថម្ភ​ម៉ាស ចំនួន ៥០០ ប្រអប់​និង ជេ​ល​ចំនួន ៥០​ដប ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ។​

 

ជាមួយគ្នានេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នឹង​យក​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ទៅប្រើ​ប្រាស់​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​វិបត្តិ​កូ​វីដ​-១៩ ក្នុង​ខេត្តបាត់ដំបង  អោយមាន​ប្រសិទ្ធភាព​ខ្ពស់​បំ​ផុ ហើយក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​រ​ចំពោះ​ក្រុមហ៊ុន​បាត់ដំបង​ខន​ស៍​ស៊ី​មេន​ខម​ភេ​នី លី​មី​ធី​ត ដែលមាន​ទឹកចិត្ត​ធំធេង​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​កិច្ចការងារ​មនុស្សធម៌​ក៏ដូចជា​ការងារ​សង្គម​ផ្សេងៗ​។​

 

​ហើយ​អំណោយ​ខាងលើនេះ គឺជា​សក្ខីភាព​នៃ​ទឹកចិត្ត​ជ្រះថ្លា​របស់​សប្បុរសជន ដែល​បានបង្ហាញ​ពី​ស្មារតី​នៃ​ការចែករំលែក និង​កម្លាំង​សាមគ្គី​គ្នា​របស់​ប្រជាជន​ខ្មែរ «​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​កាន់តែ​រឹងមាំ​»​។​

ក្រុមហ៊ុន​បាត់ដំបង ខន​ស៍​ស៊ី​មេន​ខម ភេ​នី លី​មី​ធី​ត ផ្តល់​ម៉ាស​ចំនួន​៥០០​ប្រអប់ និង​ជេ​ល ៥០​ដប ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​
ក្រុមហ៊ុន​បាត់ដំបង ខន​ស៍​ស៊ី​មេន​ខម ភេ​នី លី​មី​ធី​ត ផ្តល់​ម៉ាស​ចំនួន​៥០០​ប្រអប់ និង​ជេ​ល ៥០​ដប ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​
ក្រុមហ៊ុន​បាត់ដំបង ខន​ស៍​ស៊ី​មេន​ខម ភេ​នី លី​មី​ធី​ត ផ្តល់​ម៉ាស​ចំនួន​៥០០​ប្រអប់ និង​ជេ​ល ៥០​ដប ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​
ក្រុមហ៊ុន​បាត់ដំបង ខន​ស៍​ស៊ី​មេន​ខម ភេ​នី លី​មី​ធី​ត ផ្តល់​ម៉ាស​ចំនួន​៥០០​ប្រអប់ និង​ជេ​ល ៥០​ដប ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​
ក្រុមហ៊ុន​បាត់ដំបង ខន​ស៍​ស៊ី​មេន​ខម ភេ​នី លី​មី​ធី​ត ផ្តល់​ម៉ាស​ចំនួន​៥០០​ប្រអប់ និង​ជេ​ល ៥០​ដប ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​

PLB Banner on article detail

អត្ថបទពេញនិយម