គ្មាន​ការធ្លាក់​តម្លៃ​ទេ ! ស៊ុត​១​មួយ​គ្រាប់ លក់បាន​តម្លៃ ៤០០​រៀល​

ថ្ងៃព្រហស្បតិ៍ 24 ធ្នូ 2020, 9:56

សៀមរាប​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា យោងតាម​របាយការណ៍​របស់លោក​ប្រធាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា​៖ លោក​ប្រាក់ ប៊ុន​ឡង ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង នៃ​អនុ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) បាន​ចុះ​ជួប​កសិករ បេង យ៉ាន ភេទ​ស្រី (​កាន់​ទូរស័ព្ទ លេខ 088 526 2565) រស់នៅ​ភូមិ​ជីក្រែង មាន​ចិញ្ចឹម​ទា​សរុប ១ ៥០០​ក្បាល ទទួលបាន​ពង​មួយថ្ងៃ​បាន​ចំនួន​ជាង​១ ២០០​គ្រាប់​។​

 

​រីឯ​កសិករ សឿន ស្រី ភេទ​ស្រី (​កាន់​លេខ​ទូរស័ព្ទ​លេខ 0៩៧ ៧៨៦ ២២៣៩) រស់នៅ​ភូមិ​សណ្ដាន់ បាន​ចិញ្ចឹម​ទាយក​ពង​អត់​ឈ្មោល​សរុប ២ ៧០០​ក្បាល ទទួលបាន​ពង​ក្នុង​មួយថ្ងៃ​ចំនួន​ជាង ២ ០០០ គ្រាប់​ទៅ ២ ២០០​គ្រាប​។ កសិករ ឆេង ឡៃ ភេទ​ស្រី (​កាន់​ទូរស័ព្ទ​លេខ 0៧១ ៤៧២ ៨៤៥៧) រស់នៅ​ភូមិ​ជីក្រែង ចិញ្ចឹម​ទា​សរុប ១ ៣០០​ក្បាល ទទួលបាន​ស៊ុតទា​ក្នុង​មួយថ្ងៃ​ចំនួន​ជាង​១ ០០០​គ្រាប់​។ រីឯ​តម្លៃ​ស៊ុត​ដែល​បាន​លក់​ចេញ​នៅថ្ងៃនេះ​ជាទូទៅ​ទទួលបាន​តម្លៃ​៤០០៛ ក្នុង​មួយ​គ្រាប់ ពុំមាន​ការធ្លាក់​ថ្លៃ ឬ​មាន​នៅសល់​ស៊ុត​នោះទេ​៕​

គ្មាន​ការធ្លាក់​តម្លៃ​ទេ ! ស៊ុត​១​មួយ​គ្រាប់ លក់បាន​តម្លៃ ៤០០​រៀល​
គ្មាន​ការធ្លាក់​តម្លៃ​ទេ ! ស៊ុត​១​មួយ​គ្រាប់ លក់បាន​តម្លៃ ៤០០​រៀល​
គ្មាន​ការធ្លាក់​តម្លៃ​ទេ ! ស៊ុត​១​មួយ​គ្រាប់ លក់បាន​តម្លៃ ៤០០​រៀល​
គ្មាន​ការធ្លាក់​តម្លៃ​ទេ ! ស៊ុត​១​មួយ​គ្រាប់ លក់បាន​តម្លៃ ៤០០​រៀល​

PLB Banner on article detail

អត្ថបទពេញនិយម