រដូវ​ធ្វើ​ប្រហុក​ផ្អក ចូលមក​ដល់ ចាប់ពី​ថ្ងៃទី​២០ រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ​នេះ​

ថ្ងៃសុក្រ 18 ធ្នូ 2020, 10:54

រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​ធ្វើ ប្រហុក ផ្អក ត្រីឆ្អើ ជាដើម សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ អាច​ទៅ​ទិញ​ត្រី​ក្នុង​ខែបុស្ស​នេះ​ឱ្យបាន​រួសរាន់ តាម​ពេលវេលា និង​ទីកន្លែង​មួយចំនួន​។

 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ជលផល បាន​បញ្ជាក់ថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២០-២០២១​នេះ បន្ទាប់ពី​បានធ្វើ​ការសង្កេត​តាមដាន​លើ​កំពស់ ទឹក​ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប​រួចមក​ឃើញថា គន្លង​ដាយ​នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល អាច​នេសាទ​ត្រី​បាន​ច្រើន​នៅក្នុង​ខែបុស្ស​នេះ គឺ​ចាប់​ពីថ្ងៃ ថ្ងៃទី​២០ រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ មិនមាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​ឥទ្ធិពល​ព្យុះ​។​

 

​ជាមួយគ្នា​នោះដែរ រដ្ឋបាល​ជលផល​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ឱ្យ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ទៅមក​ស្នាក់នៅ និង​ដឹកជញ្ជូន​ផលិតផល​ត្រី កុំឱ្យ​មានការ​រាំងស្ទះ​តាម​ការគួរ​៕

 

រដូវ​ធ្វើ​ប្រហុក​ផ្អក ចូលមក​ដល់ ចាប់ពី​ថ្ងៃទី​២០ រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ​នេះ​
រដូវ​ធ្វើ​ប្រហុក​ផ្អក ចូលមក​ដល់ ចាប់ពី​ថ្ងៃទី​២០ រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ​នេះ​

PLB Banner on article detail

អត្ថបទពេញនិយម