ចិន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​គោ-​ក្របី ២០​ម៉ឺន​ដូ​ស ជូនកម្ពុជា​

ថ្ងៃព្រហស្បតិ៍ 17 ធ្នូ 2020, 9:23

​ចិន បានសម្រេច​ផ្តល់នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​ក្តាម​គោ​/​ក្របី ចំនួន​២០​ម៉ឺន​ដូ​ស (Doses) ដល់​កម្ពុជា ដើម្បី​ជួយ​បង្ការ និង​គ្រប់គ្រង​ការ​រាលដាល​ជំងឺឆ្លង​សត្វ​។ ការសម្រេច​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​ក្តាម​គោ ក្របី ពី​ភាគី​ចិន​នេះ គឺ​បន្ទាប់ពី​ភាគី​កម្ពុជា បានធ្វើ​ដាក់សំណើរ​ស្នើសុំ​ទៅ​មិត្ត​ចិន ជួយផ្តល់​ថ្នាំ​ការពារ​ជំងឺឆ្លង​អុតក្តាម​សត្វ​គោ​/​ក្របី ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នោះ​។​

 

​នេះ​បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

 

​ឯកឧត្តម បាន​ថ្លែងថា ក្រៅពី​ផ្តល់ជូន វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​ហើយ​នោះ មិត្ត​ចិន​ក៏​ផ្តល់ជូន​ភាគី​កម្ពុជា នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស និង​បង្កើន​សមត្ថភាព​ក្នុងការ​ឃ្លាំមើល ការបង្ការ និង​ការគ្រប់គ្រង​ការ​រាលដាល​ជំងឺឆ្លង​សត្វ​ផងដែរ​។​

 

​ឯកឧត្តម​បន្ថែមថា ចំពោះ​ការផលិត​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ក្រសួង​ទាំងពីរ បាននិងកំពុង​ធ្វើការ​សម្របសម្រួល​ផ្នែក​លិខិតបទដ្ឋាន​គតិយុត្ត​នានា ធ្វើយ៉ាងណា​បង្កើត​ភាពងាយស្រួល ជូន​ដល់​ក្រុមហ៊ុន​វិនិយោគិន​ចិន ដែលមាន​បំណង​ធ្វើការ​វិនិយោគ ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ផលិត​នៅ​កម្ពុជា​នាពេលខាងមុខ​។​

 

​ជាមួយគ្នានេះ ឯកឧត្តម ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​បាន និង​កំពុង​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​នេះ បាន​ចូលរួម​ជា​ចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការជួយ​រុញ​កំណើនសេដ្ឋកិច្ច តាមរយ​:​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​កសិកម្ម​ផងដែរ​៕

ចិន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​គោ-​ក្របី ២០​ម៉ឺន​ដូ​ស ជូនកម្ពុជា​
ចិន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​គោ-​ក្របី ២០​ម៉ឺន​ដូ​ស ជូនកម្ពុជា​
ចិន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​គោ-​ក្របី ២០​ម៉ឺន​ដូ​ស ជូនកម្ពុជា​
ចិន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​គោ-​ក្របី ២០​ម៉ឺន​ដូ​ស ជូនកម្ពុជា​
ចិន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​គោ-​ក្របី ២០​ម៉ឺន​ដូ​ស ជូនកម្ពុជា​
ចិន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​គោ-​ក្របី ២០​ម៉ឺន​ដូ​ស ជូនកម្ពុជា​
ចិន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​គោ-​ក្របី ២០​ម៉ឺន​ដូ​ស ជូនកម្ពុជា​

PLB Banner on article detail

អត្ថបទពេញនិយម