កសិករ​​ដាំ​បន្លែ ត្អូញត្អែរតម្លៃ​ទីផ្សារធ្លាក់ចុះ ​​ប៉ះពាល់​ដល់​ជីវភាព​

ថ្ងៃពុធ 16 ធ្នូ 2020, 11:16

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​ប្រកបមុខរបរ​ដាំ​បន្លែ​លក់ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ បាន​និយាយ​រៀបរាប់​និង​ត្អូញត្អែរ​ដូចៗ​គ្នា​ថា តម្លៃ​ទីផ្សារ​បន្លែ​ពេលនេះ មានការ​ធ្លាក់ចុះ​ជាង​មុន ខណ​:​បន្លែ ហូរ​ចូល​ផ្សារ​យ៉ាង​ច្រើនជាង​សព្វដង​។ តែ​ទោះបីជា​យ៉ាងណា ក៏​ពួកគាត់​នៅតែ​ខិតខំ​ប្រឹងប្រែង ដាំ​បន្ថែមទៀត សម្រាប់​ប្រមូល​ផល​លក់​យក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​មិនដឹង​ជា​ទៅរក​អី​បើ​ពួកគាត់​ធ្លាប់តែ​ប្រកបមុខរបរ​ដាំ​បន្លែ​ទៅហើយ​។​

 

​ជាក់ស្តែង​មាន​កសិករ​ម្នាក់ ឈ្មោះ មាស ណាត ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ប្តី ឈ្មោះ តេង សុង រស់នៅ​ភូមិ​ភូមិ​វាល់វង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉​លិ​ន បាន​ដាំ​បន្លែ​ជាច្រើន​មុខ ដូចជា ស្ពៃ​ក្រ​ញ៉ា​ញ់ ខាត់ណា សាឡា​ត់ ត្រកួន ស្លឹក​ខ្ទឹម​ជាដើម សរុប​ចំនួន​១៥​រង ។

 

​បើតាម​ការរៀបរាប់​ពី​ស្ត្រី ឈ្មោះ មាស ណាត បានឱ្យដឹង​កាលពី ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា ៖ គ្រួសារ​របស់គាត់ បាន​ប្រក​បរបរ​ដាំ​បន្លែ​អស់​រយ​:​ពេល​ជាច្រើន​ឆ្នាំ​មកហើយ សម្រាប់​ផ្គង់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និង​សល់​ថវិកា​ខ្លះៗ ទុក​សង​ជំពាក់​បំណុល​គេ ។​

 

គាត់​បន្តទៀតថា ប៉ុន្តែ រហូតមកដល់​ចុងឆ្នាំ​២០២០​នេះ បន្លែ មានការ​ធ្លាក់ចុះ​ជាង​មុន ដោយ​ស្ពៃ​ក្រ​ញ៉ា​ញ់ ១​គីឡូក្រាម លក់បាន​ត្រឹមតែ​១០០០​ទៅ​១៥០០​រៀល​ប៉ុណ្ណោះ ដែល​ពីមុន​អាច​លក់បាន​ថ្លៃ ១​គីឡូក្រាម​៣៥០០​រៀល ទៅ​៤០០០​រៀល ។ ចំណែក​បន្លែ​សាឡា​ត់​វិញ ១​គីឡូក្រាម​លក់បាន​ត្រឹមតែ​១​គីឡូក្រាម តម្លៃ​៣០០០​រៀល​ទៅ​៤០០០​រៀល  ដោយ​កាលពីមុន​១​គីឡូក្រាម​លក់បាន​ថ្លៃ​ចាប់ពី​៦០០០​រៀល​ទៅ​៧០០០​រៀល​ឯណោះ ។

 

គាត់​បញ្ជាក់ថា បន្លែ​មានការ​ធ្លាក់ចុះ​បែបនេះ ដោយសារតែ​កសិករ​ជាច្រើន​រស់នៅ​តាម​ភូមិ នានា និង​នៅតាម​ចម្ការ បាននាំគ្នា​ដាំ​បន្លែ​ជាច្រើន ហើយ​ក៏មាន​ការហូរចូល​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ មួយចំនួនទៀត ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ជាដើម​៕​

 

កសិករ​​ដាំ​បន្លែ ត្អូញត្អែរតម្លៃ​ទីផ្សារធ្លាក់ចុះ ​​ប៉ះពាល់​ដល់​ជីវភាព​
កសិករ​​ដាំ​បន្លែ ត្អូញត្អែរតម្លៃ​ទីផ្សារធ្លាក់ចុះ ​​ប៉ះពាល់​ដល់​ជីវភាព​
កសិករ​​ដាំ​បន្លែ ត្អូញត្អែរតម្លៃ​ទីផ្សារធ្លាក់ចុះ ​​ប៉ះពាល់​ដល់​ជីវភាព​
កសិករ​​ដាំ​បន្លែ ត្អូញត្អែរតម្លៃ​ទីផ្សារធ្លាក់ចុះ ​​ប៉ះពាល់​ដល់​ជីវភាព​
កសិករ​​ដាំ​បន្លែ ត្អូញត្អែរតម្លៃ​ទីផ្សារធ្លាក់ចុះ ​​ប៉ះពាល់​ដល់​ជីវភាព​
កសិករ​​ដាំ​បន្លែ ត្អូញត្អែរតម្លៃ​ទីផ្សារធ្លាក់ចុះ ​​ប៉ះពាល់​ដល់​ជីវភាព​
កសិករ​​ដាំ​បន្លែ ត្អូញត្អែរតម្លៃ​ទីផ្សារធ្លាក់ចុះ ​​ប៉ះពាល់​ដល់​ជីវភាព​

PLB Banner on article detail

អត្ថបទពេញនិយម