ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា កើនឡើង​ជាង​ឆ្នាំ​២០១៩

ថ្ងៃសុក្រ 4 ធ្នូ 2020, 10:23

គិត​ត្រឹម​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម (​គោ​-​ក្របី ជ្រូក និង​បក្សី​) មានការ​កើនឡើង​សរុប ១៧,៦០% ពី ៤២ ០២២ ១៣៧​ក្បាល ទៅ ៤៩ ៤២៣ ៥៥៨​ក្បាល បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការបង្ហាញ​របស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​

 

ឯកឧត្តមបន្ត​ថា ចំនួន​នេះ បង្ហាញ​ពីស​ន្ទុះ​នៃ​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ។​

 

​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ទៀតថា ទន្ទឹមនឹងនេះ កសិដ្ឋាន​ចិញ្ចឹមសត្វ​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន ១ ២៣២​កន្លែង ក្នុងនោះ​កសិដ្ឋាន​ចិញ្ចឹម​បក្សី​មាន​ចំនួន ៦៨១​កន្លែង មាន​សត្វ​ក្នុង​ស្តុក ១៧ ១៣៤ ៥៨៨​ក្បាល កើន​លើស​ឆ្នាំ​២០១៩ ប្រមាណ​ជា ៣៥,៦០%​។​

 

​រីឯ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មាន​ចំនួន ៥៤៧​កន្លែង និង​មាន​សត្វ​ក្នុង​ស្តុក​ចំនួន ១ ៣៣៩ ២១០​ក្បាល កើនឡើង ១៥,៩០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។

 

​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​គោ​-​ក្របី​គឺមាន​សរុប ៥៤​កន្លែង និង​មាន​សត្វ​ក្នុង​ស្តុក​ចំនួន ១២ ៩៧៤​ក្បាល​ផងដែរ​៕

ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា កើនឡើង​ជាង​ឆ្នាំ​២០១៩
ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា កើនឡើង​ជាង​ឆ្នាំ​២០១៩
ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា កើនឡើង​ជាង​ឆ្នាំ​២០១៩

PLB Banner on article detail

អត្ថបទពេញនិយម