១១​ខែ នេះ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម ជាង​៥​លាន​តោន​

ថ្ងៃព្រហស្បតិ៍ 3 ធ្នូ 2020, 9:2

​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម (​ក្រៅពី​អង្ករ​) ទៅ​ក្រៅប្រទេស មាន​ចំនួន ៥ ០៥៧ ១៨១.៥៤ តោន​។​

 

​ផលិតផល​កសិកម្ម​ទាំងនោះ​រួមមាន​៖

 

១៖ ដំឡូង​មី​ក្រៀម​ចំនួន ១ ៣១២ ៩១៣.៣០ តោន មាន​កំណើន ៨.២៦% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
២៖ ល្ង​ចំនួន ៥ ៧៩៩.៣៩ តោន មាន​កំណើន ៣៩.៨១% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៣៖ ផ្លែ​ចេក​ស្រស់​ចំនួន ៣០០ ១៧៣.៩៨ តោន មាន​កំណើន ១១៦.៩៧% ធៀប​ទៅនឹង​២០១៩
៤៖ គ្រាប់ស្វាយចន្ទី​ចំនួន ២១៤ ៧២១.២១​តោន មាន​កំណើន ២៦.៥៨% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៥៖ គ្រាប់ពោត​ចំនួន ១៩៤ ៥០០.២៨ តោន មាន​កំណើន ៦៣.៨៥% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៦៖ ផ្លែស្វាយ​ស្រស់​ចំនួន ៩០ ៨០១.៧៦​តោន មាន​កំណើន ៨៣.៥០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៧៖ ដំណាប់​ស្វាយ ៥ ៧៥៥.៨៦ តោន មាន​កំណើន ១៥៩.៦០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៨៖ ម្ទេស​ស្រស់​ចំនួន ៦២ ៤៣២.៧៨ តោន មាន​កំណើន ៣៨.០២% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៩៖ ម្ទេស​ក្រៀម ១ ៨០០ តោន ស្មើនឹង​ឆ្នាំ​២០១៩
១០៖ ម្រេច ៤ ៩៨២.៦៥ តោន មាន​កំណើន ៣៩.៣៩% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
១១៖ ជ័រកៅស៊ូ​ចំនួន ២៩០ ៧០០​តោន មាន​កំណើន១៨.៣០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
១២៖ គ្រាប់​ឈូក ៣ ៨១៥.៣៣ តោន ។​

 

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ចំនួន​៦៧​មុខ ទៅកាន់​គោលដៅ​ចំនួន​៤៦​ប្រទេស​៕

១១​ខែ នេះ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម ជាង​៥​លាន​តោន​

PLB Banner on article detail

អត្ថបទពេញនិយម