សម្ដេច​តេ​ជោ​៖ ពលរដ្ឋ​ខ្មែរ​ទាំងអស់ នឹងចូលរួម​សហការ​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ យកឈ្នះ​លើ​ព្រឹត្តិការណ៍​នេះ​

ថ្ងៃច័ន្ទ 30 វិច្ឆិកា 2020, 10:35

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ៣៨​ខ្សែ និង​កែលម្អ​ដងស្ទឹង​សៀមរាប នៅ​ក្រុង​សៀមរាប​។​

 

​ក្នុងឱកាស​នោះ សម្តេច​បាន​ហៅថា​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍​ជា​លើកដំបូង​ថា​ជា «​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​»​។ សម្តេច​បាន​ផ្តាំផ្ញើ​ថា «​ដើម្បី​យកឈ្នះ​កូ​វីដ​១៩ គឺត្រូវធ្វើ​ជា​អ្នកចាញ់ ជា​អ្នកខ្លាច ប៉ុន្តែ​មិនត្រូវ​ភ័យ​តក់ស្លុត ស្លន់ស្លោរ​នោះទេ​»​។ កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន​ទប់ស្កាត់​ការវិវត្តន៍​សភាពការណ៍​នេះ​ក្នុង​រង្វង់​ជាង​១៤​ថ្ងៃ និង​មានការ​ចូលរួម​គ្រ​ប់ម​ជ្ឈ​ដ្ឋា​ន ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ឲ្យ​បាន​លឿន​។​

 

​សម្តេច​ក៏បាន​ស្នើ​ទៅ​ក្រសួងសុខាភិបាល ចាត់ចែង​បែង​ថវិកា​សប្បុរស​ជួយ​ដល់​ក្រុមគ្រួសារ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ សម្រាប់​អ្នកក្រីក្រ​ក្នុង​មួយ​គ្រួសារ​ទទួលបាន ២​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។​

 

​សម្តេច​តេ​ជោ​បាន​ថ្លែងថា​៖ ថវិកា​ពី​បាន​ពី​ការបរិច្ចាគ​ពី​សប្បុរជន​កន្លងមក​ជាង ៤២​ពាន់​លាន បាន​ចូល​ធនាគារ​បាន ៣៧​ពាន់​លាន ផ្តល់​ថវិកា​ដល់​ខេត្ត ដើម្បី​ឲ្យ​ខេត្ត​នោះ​ផ្តល់​ទៅ​មូលដ្ឋាន​ចែកជូន​ដល់​គ្រួសារ​នៃ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក បើ​មិន​ដូច្នោះ​ទេ ពូក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​គ្មាន​អង្ករ​ច្រក​ឆ្នាំង គឺ​វា​មិនមែនជា​រឿង​សមរម្យ​ទេ​។

 

​សម្តេច​តេ​ជោ បញ្ជាក់ថា អ្នក​ធ្វើតេស្ត​ពាក់ព័ន្ធ «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» នៅ​ទូទាំងប្រទេស មាន​ចំនួន ៣,៣៣២​សំណាក មកពី​៧​ខេត្ត​។ មនុស្ស​១៤​នាក់​ហើយ បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»​។ ដូច្នេះ ប្រតិបត្តិ​ការរុករក​ជំងឺ​កូ​វីដ​១៩ ត្រូវធ្វើ​ក្នុង​ល្បឿន​លឿន និង​ទ្រង់ទ្រាយ​ធំ​។​

 

​សម្តេច​រំពឹងថា ពលរដ្ឋ​ខ្មែរ​ទាំងអស់​នឹងចូលរួម​សហ​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ហើយ​អាច​យកឈ្នះ​លើ​ព្រឹត្តិការណ៍​នេះ​។ សម្តេច​ក៏បាន​អំពាវនាវ​ឱ្យ​ចូលរួម​អនុវត្តន៍​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ កាត់បន្ថយ​ការជួបជុំ ប្រមូលផ្តុំ និង​ចេញ​ក្រៅ​ផ្ទះ​។ បើ​សង្ស័យ​កុំ​ប៉ះពាល់​គ្រួសារ ហើយ​ប្រញាប់​ធ្វើតេស្ត​។ ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» គឺជា​ការបាត់​ដាន​ជំងឺ​កូ​វីដ​១៩ ជា​ករណី​បាត់ដាន និង​នាំ​ដល់​មហន្តរាយ​បើ​ទើប​ស្កាត់​មិនទាន់​ទេ​។ ដូចនេះ ដើម្បីឱ្យ​ប្រយុទ្ធ​បាន​ជោគជ័យ​ក្នុង​រយៈពេល ១៥​ថ្ងៃនេះ មិនអាច​ពឹង​តែ​លើ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​នោះទេ គឺ​ត្រូវតែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​៕

សម្ដេច​តេ​ជោ​៖ ពលរដ្ឋ​ខ្មែរ​ទាំងអស់ នឹងចូលរួម​សហការ​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ យកឈ្នះ​លើ​ព្រឹត្តិការណ៍​នេះ​

PLB Banner on article detail