រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បញ្ជាក់ថា ឆ្នាំនេះ​ការដាំ​ស្រូវ​សម្រេចបាន​លើស​ផែនការ តែ​បញ្ហា​អាកាសធាតុ ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​មួយចំនួន​

ថ្ងៃអង្គារ 24 វិច្ឆិកា 2020, 10:8

​នៅ​ដំណើរ​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការបង្ករ​បង្កើន​ផល ការ​ស្តារឡើងវិញ និង​នាំយក​ពូជស្រូវ​ជាង​៨០​តោន ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ ឯកឧត្តម វេ​ង សាខុន បាន​បញ្ជាក់ថា ឆ្នាំ ២០២០​នេះ ការដាំ​ស្រូវ​សម្រេចបាន​លើស​ផែនការ គឺ​បាន​១០៧.៥%​ជាង តែដោយសារ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ នាំឱ្យមាន​ភាពរាំងស្ងួត​នៅ​ដើមរដូវ បន្ទាប់មក​មាន​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង បណ្តាលឱ្យមាន​ការខូចខាត​ផលដំណាំ​មួយចំនួន ដែល​មិនអាច​ស្តារឡើងវិញ​បាន​ទាំងស្រុង ។​

 

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បន្តថា​គ្រោះទឹកជំនន់​ដោយសារ​ទឹកភ្លៀង​ថ្មីៗ​នេះ នៅ​ទូទាំង​ខេត្តកំពង់ធំ​បាន​ប៉ះពាល់​ដល់​ស្រែ​ជាង ១៨០០០ ហិច​តា និង​រង​ការខូចខាត​ទាំងស្រុង​ជាង ១០០០០ ហិច​តា ហើយ​គិត​ត្រឹម​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ ការស្តា​ឡើងវិញ​ចំពោះ​ផ្ទៃដី​ដែល​អាច​ស្តារ​បាន​គឺ​សម្រេចបាន​ជាង ៨០%​ហើយ ។​

 

​គួរបញ្ជាក់​ផងដែរ​ថា​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បន្ត​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការបង្ករ​បង្កើន​ផល ការ​ស្តារឡើងវិញ និង​នាំយក​ពូជស្រូវ​ជាង​៨០​តោន ជា​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូន​ប្រជាពលរដ្ឋ​ប្រមាណ ៨០០​គ្រួសារ មកពី​១២​ឃុំ ក្នុងស្រុក​សន្ទុក និង​ស្រុក​បារាយ ខេត្តកំពង់ធំ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ស្រូវពូជ​ចំនួន​១០០ គីឡូក្រាម និង​ថវិការ​ចំនួន ៥​ម៉ឺន​រៀល ។​

 

​ក្នុង​ពិធី​នេះដែរ​ក៏មាន​ការចូលរួម​ពី​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ​៕​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បញ្ជាក់ថា ឆ្នាំនេះ​ការដាំ​ស្រូវ​សម្រេចបាន​លើស​ផែនការ តែ​បញ្ហា​អាកាសធាតុ ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​មួយចំនួន​
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បញ្ជាក់ថា ឆ្នាំនេះ​ការដាំ​ស្រូវ​សម្រេចបាន​លើស​ផែនការ តែ​បញ្ហា​អាកាសធាតុ ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​មួយចំនួន​
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បញ្ជាក់ថា ឆ្នាំនេះ​ការដាំ​ស្រូវ​សម្រេចបាន​លើស​ផែនការ តែ​បញ្ហា​អាកាសធាតុ ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​មួយចំនួន​
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បញ្ជាក់ថា ឆ្នាំនេះ​ការដាំ​ស្រូវ​សម្រេចបាន​លើស​ផែនការ តែ​បញ្ហា​អាកាសធាតុ ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​មួយចំនួន​

PLB Banner on article detail

អត្ថបទពេញនិយម