ក្រ​សួង​ការងារ​ រំលឹក​បន្ថែម​អំពី​វិធានការ បង្ការ​ជំងឺ​កូ​វីដ​-១៩​ តាម​រោងចក្រ​ និង​សហគ្រាស​

ថ្ងៃអង្គារ 10 វិច្ឆិកា 2020, 12:29

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ ដើម្បី​រំលឹក​បន្ថែម​អំពី​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅតាម​បណ្ដា​រោងចក្រ សហគ្រាស​នានា​។​

 

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ការងារ បាន​លើកឡើងថា ដើម្បី​បន្ត​បង្កើន​ការយកចិត្តទុកដាក់ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅតាម​បណ្ដា​រោងចក្រ សហគ្រាស​នានា ក្រសួង​សូម​រំលឹក​សារជាថ្មី​ម្ដងទៀត​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​ជាពិសេស​រោងចក្រ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្ដីណែនាំ របស់​ក្រសួង​លេខ​០០៤/២០ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ ស្ដីពី​ការអនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩​នៅតាម​រោងចក្រ សហគ្រាស និង​តាម​សេចក្ដីណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ពាក់ព័ន្ធ​នឹង​វិធានការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕

ក្រ​សួង​ការងារ​ រំលឹក​បន្ថែម​អំពី​វិធានការ បង្ការ​ជំងឺ​កូ​វីដ​-១៩​ តាម​រោងចក្រ​ និង​សហគ្រាស​
ក្រ​សួង​ការងារ​ រំលឹក​បន្ថែម​អំពី​វិធានការ បង្ការ​ជំងឺ​កូ​វីដ​-១៩​ តាម​រោងចក្រ​ និង​សហគ្រាស​
ក្រ​សួង​ការងារ​ រំលឹក​បន្ថែម​អំពី​វិធានការ បង្ការ​ជំងឺ​កូ​វីដ​-១៩​ តាម​រោងចក្រ​ និង​សហគ្រាស​

PLB Banner on article detail

អត្ថបទពេញនិយម