រដ្ឋមន្ត្រី​ការងារ រំឭក​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​-​បាតុកម្ម កុំ​ទុក​បញ្ហា​ឱ្យរាលដាល​ពី​តូច​ទៅ​ធំ​

ថ្ងៃព្រហស្បតិ៍ 13 សីហា 2020, 9:52

​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា បាន​រំឭក​ដល់​គណៈកម្មការ​នេះ​ឲ្យ​បន្ត​ខិតខំ​ទប់ស្កាត់ និង​ដោះស្រាយ​រាល់​កូដកម្ម បាតុកម្ម​ដាច់ខាត​មិន​ទុក​ឲ្យ​រាលដាល​ពី​តូច​ទៅ​ធំ ក្លាយទៅជា​បដិវត្តន៍​ព​ណ៌​បំផ្លាញ​សន្តិសុខ​សណ្ដាប់ធ្នាប់ សង្គមបំផ្លាញ​ស្ថិរភាព​ជាតិ​។​

 

​ឯកឧត្តម បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​បុក កាលពី​ថ្ងៃទី​១២ សីហា ម្សិលមិញ​ថា គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា ពិតជា​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ចូលរួម​ថែរក្សា​ការពារ​នូវ​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម និង​ការពង្រឹង​នីតិរដ្ឋ ដើម្បី​ជីវភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​។​

 

​តែ​អ្វីដែល​គិតស្មាន​មិន​ដល់ និង​មិនអាច​ព្យាករ​ជាមុន​បាន​នោះ​គឺ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​រាតត្បាត​សកល និង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ពិភពលោក​ទាំងមូល​។ កម្ពុជា​ក៏​ទទួលរង​ឥទ្ធិពល​ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ដែល​ប៉ះពាល់​ខ្លាំង​ទៅលើ​វិស័យ​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

 

​ឯកឧត្តម​បន្តថា រដ្ឋាភិបាល​បាន​អនុវត្ត​ដោយ​ពេញលេញ​នូវ​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​ក្នុងការ​បញ្ចេញមតិ​ការជួបជុំ​ដើម្បី​ធ្វើ​កូដកម្ម បាតុកម្ម​ស្របតាម​ច្បាប់​ជា​ធរមាន​។ កម្ពុជា​នៅតែ​បន្ត​ធ្វើដំណើរ​ឆ្ពោះទៅមុខ​យ៉ាង​ត្រឹមត្រូវ​តាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការប្រព្រឹត្តទៅ​នៃ​នីតិរដ្ឋ សិទ្ធិសេរីភាព​រប​ស់បុ​គ្គល សេរីភាព​ខាង​សារព័ត៌មាន និង​ការបញ្ចេញមតិសិទ្ធិ​ធ្វើបាតុកម្ម សកម្មភាព​នៃ​បណ្តា​គណបក្សនយោបាយ​អ​ង្គ​ការ​សង្គម​ស៊ីវិល និង​សហជីព ការចូលរួម​របស់​ប្រជាពលរដ្ឋ​ជាដើម ត្រូវបាន​គោរព និង​ការពារ​៕​

 

រដ្ឋមន្ត្រី​ការងារ រំឭក​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​-​បាតុកម្ម កុំ​ទុក​បញ្ហា​ឱ្យរាលដាល​ពី​តូច​ទៅ​ធំ​
រដ្ឋមន្ត្រី​ការងារ រំឭក​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​-​បាតុកម្ម កុំ​ទុក​បញ្ហា​ឱ្យរាលដាល​ពី​តូច​ទៅ​ធំ​

PLB Banner on article detail

អត្ថបទពេញនិយម