ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​ ​បន្ត​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​២ អាណត្តិ​ទី​១

ថ្ងៃអង្គារ 6 តុលា 2020, 14:10

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​២ អាណត្តិ​ទី​១ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៦ ខែតុលា ឆ្នាំ​២០២០ នេះ ។​

 

​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាភិបាល​នៃ ប​.​ស​.​ស​. លើក​ទី​២ នេះដែរ គឺ​ផ្តោត​សំខាន់​ទៅលើ​របៀបវារៈ​ដូចខាងក្រោម​៖
(១) ត្រួតពិនិត្យ​លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទបញ្ញត្តិ​ច្បាប់​ស្តីពី​ការងារ ដោយ​រួមបញ្ចូល​ទាំង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស​និង​នាវា​សមុទ្រ​
(២) សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​លក្ខន្តិកៈ​បុគ្គលិក នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​
(៣) បញ្ហា​ផ្សេងៗ ។​

 

​ថ្លែង​ទៅកាន់​អង្គប្រជុំ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បានធ្វើការ​កោតសរសើ​រ និង​អរគុណ​ដល់​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ ប​.​ស​.​ស​. ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម និង​ខិតខំ​យកចិត្តទុកដាក់​ពិភាក្សា​រៀបចំ​នូវ​សេចក្តីព្រាង​ឯកសារ​ទាំងនេះ​ឡើង ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ពិនិត្យ​ពិភាក្សា និង អនុម័ត​នាពេលនេះ ។​

 

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំងអស់ ត្រូវ​បន្ត​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​លិខិតបទដ្ឋាន​បន្ថែមទៀត ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ស្របទៅតាម​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម និង​រៀបចំ​យន្តការ​អនុវត្តតាម​គោលការណ៍​នានា​របស់​រាជរដ្ឋាភិបាល សំដៅ​ធានាបាន​នូវ​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​កម្មក​រ​និយោជិត ប្រកបដោយ​ចីរភាព ។​

 

​ទាំងអស់នេះ គឺ​ដោយសារ​មានការ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាពឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​តែងតែ​គិតគូរ និង​ខ្វល់ខ្វាយ ពី​សុខុមាលភាព និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​កម្មក​រ​និយោជិត​។​

 

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​ខាងលើ ប្រព្រឹត្តទៅ​ពេញ​មួយ​ព្រឹក​នៅ​សាលប្រជុំ​ក្រុមប្រឹក្សាភិបាល​នៃ​ទីស្នាក់ការ​កណ្តាល​បេឡា​ជាតិ​សន្តិសុខ​សង្គម រាជធានី​ភ្នំពេញ ដោយមាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ចំនួន ១១​រូប ៕​

ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​ ​បន្ត​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​២ អាណត្តិ​ទី​១
ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​ ​បន្ត​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​២ អាណត្តិ​ទី​១
ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​ ​បន្ត​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​២ អាណត្តិ​ទី​១
ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​ ​បន្ត​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​២ អាណត្តិ​ទី​១

PLB Banner on article detail

អត្ថបទពេញនិយម