អ្នកស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ទួរគី កើន​ដល់​៥១​នាក់​

ថ្ងៃអង្គារ 3 វិច្ឆិកា 2020, 8:0

​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​តួ​គី បានកើត​ឡើងដល់​៥១​នាក់​ហើយ ស្រប​ពេលដែល​អ្នករងរបួស​កើន​ដល់ ៨៩៦​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ Bangkok Post នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០​។​

 

​អាជ្ញាធរ​ប្រទេស​ទួរគី បាន​ព្យាករណ៍​ថា ចំនួន​ប្រជាជន​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧ រ៉ិ​ច​ទ័​រ នេះ នឹង​បន្ត​កើនឡើង ព្រោះ​អគារ​ប្រមាណ​ជា ៣០០ ត្រូវ​ដួលរលំ​សង្កត់​មនុស្ស​រាប់រយ​នាក់​។ អាជ្ញាធរ​ក៏បាន​ប្រើប្រាស់​ក្រុម​អ្នក​ជួយសង្គ្រោះ​ចំនួន ៦.០០០ នាក់ ដើម្បី​ស្វែ​ករង​ជន​គ្រោះ​ដែល​ត្រូវ​កប់​ក្រោម​គំនរ​បាក់បែក​៕​

អ្នកស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ទួរគី កើន​ដល់​៥១​នាក់​
អ្នកស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ទួរគី កើន​ដល់​៥១​នាក់​

PLB Banner on article detail