ឥណ្ឌាទិញប្រព័ន្ធកាំជ្រួចទំនើបតំលៃ៣៨០លានដុល្លារ ខណៈតានតឹងនៅព្រំដែនជាមួយចិន

ថ្ងៃសុក្រ 4 កញ្ញា 2020, 13:30

ឥណ្ឌាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជនដើម្បីបញ្ជាទិញប្រព័ន្ធកាំជ្រួចហ្វូងបញ្ជានាំផ្លូវធុន Pinaka ក្រោយពេលស្ថានភាពជម្លោះព្រំដែនជាមួយចិន ត្រូវបានគេមើលឃើញថាកាន់តែកើនកម្ដៅ។

ឥណ្ឌាទិញប្រព័ន្ធកាំជ្រួចទំនើបតំលៃ៣៨០លានដុល្លារ ខណៈតានតឹងនៅព្រំដែនជាមួយចិន

ផ្អែកតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន indianexpress ក្រសួងការពារជាតិឥណ្ឌាបានប្រកាសកាលពីម្សិលមិញថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំលៃ៣៨០លានដុល្លារ ជាមួយក្រុមហ៊ុនឥណ្ឌាចំនួន៣ រួមមាន Tata Power Company, Larsen & Toubro and Bharat Earth Movers Ltd ដើម្បីទិញប្រព័ន្ធកាំជ្រួចហ្វូងទំនើបចំនួន៦ឈុត សរុបមានទម្របាញ់ចំនួន១១៤ដើម ដើម្បីដាក់តាមព្រំដែនចិន និងប៉ាគីស្ថាន។

ឥណ្ឌាទិញប្រព័ន្ធកាំជ្រួចទំនើបតំលៃ៣៨០លានដុល្លារ ខណៈតានតឹងនៅព្រំដែនជាមួយចិន ឥណ្ឌាទិញប្រព័ន្ធកាំជ្រួចទំនើបតំលៃ៣៨០លានដុល្លារ ខណៈតានតឹងនៅព្រំដែនជាមួយចិន

ចិនធ្លាប់ព្រមានឥណ្ឌាថានឹងខាតបង់យោធាធ្ងន់ធ្ងរជាង កាលពីឥណ្ឌាធ្វើសង្គ្រាមជាមួយចិនកាលពីទសវត្សឆ្នាំ៦០ទៅទៀត បើឥណ្ឌាហ៊ានប្រឈមមុខជាមួយចិនអំពីជម្លោះព្រំដែនជាថ្មីនោះ៕

PLB Banner on article detail