ឥណ្ឌា ក្លាយជា​ប្រទេស​ទី​៣ លើ​ពិភពលោក មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ ជាង​៣០​ម៉ឺន​នាក់​

ថ្ងៃពុធ 26 ឧសភា 2021, 8:49

​ឥណ្ឌា បាន​ក្លាយជា​ប្រទេស​ទី​៣​នៅលើ​ពិភពលោក ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​លើស ៣០​ម៉ឺន​នាក់ បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​។​

 

​ក្រសួងសុខាភិបាល​ឥណ្ឌា បាន​រាយការណ៍​អំពី​អ្នកស្លាប់​ដោយសារ​កូ​វីដ ចំនួន ៤,៤៥៤​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ដោយ​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់ ៣០៣.៧២០​នាក់​។​

 

​យោងតាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ប្រចាំថ្ងៃ ក៏មាន ២២២,៣១៥​ករណី​ផងដែរ ដែល​នាំ​ឲ្យ​ករណី​សរុប​កើន​ដល់ ២៦.៧៥ លាន​ករណី​។​

 

​អ្នកជំនាញ​ព្រួយបារម្ភ​ថា ចំនួន​ពិតប្រាកដ​គឺ​ខ្ពស់ជាង​តួលេខ​នេះ​ឆ្ងាយ​ណាស់ ជាពិសេស​នៅពេលដែល​ជំងឺ​នេះ រាលដាល​ទៅដល់​តំបន់​ជនបទ ដែលជា​កន្លែង​មាន​ប្រជាជន​រស់នៅ​ច្រើន​និង​ប្រព័ន្ធ​សុខាភិបាល​អន់​ខ្សោយ​៕

ឥណ្ឌា ក្លាយជា​ប្រទេស​ទី​៣ លើ​ពិភពលោក មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ ជាង​៣០​ម៉ឺន​នាក់​
ឥណ្ឌា ក្លាយជា​ប្រទេស​ទី​៣ លើ​ពិភពលោក មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ ជាង​៣០​ម៉ឺន​នាក់​
ឥណ្ឌា ក្លាយជា​ប្រទេស​ទី​៣ លើ​ពិភពលោក មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ ជាង​៣០​ម៉ឺន​នាក់​
ឥណ្ឌា ក្លាយជា​ប្រទេស​ទី​៣ លើ​ពិភពលោក មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ ជាង​៣០​ម៉ឺន​នាក់​
ឥណ្ឌា ក្លាយជា​ប្រទេស​ទី​៣ លើ​ពិភពលោក មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ ជាង​៣០​ម៉ឺន​នាក់​

PLB Banner on article detail