ស្លាប់​រាប់សែន​នាក់ បូជា​មិនទាន់ ឥណ្ឌា​បង្ខំចិត្ត​បោះ​សព​ចូល​ទន្លេ​

ថ្ងៃអង្គារ 11 ឧសភា 2021, 21:38

​សក​សព​ប្រមាណ​ជា ៤០​នាក់ ត្រូវបាន​គេ​ឃើញ​អណ្តែត​មក​ទើរ​នៅលើ​ច្រាំង ទន្លេ គង្គា ដែល​ប្រជាជន​ឥណ្ឌា មានជំនឿថា​ជា​ទន្លេ​មួយ​មាន​បារមី​។ ហេតុការណ៍​នេះ​កើតឡើង នៅ​ចន្លោះ​ព្រំដែន​នៃ​រដ្ឋ Bihar និង Uttar Pradesh​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅ​ថ្ងៃ​អង្គារ ទី​១១ ខែឧសភា ឆ្នាំ​២០២១​។​

 

​គេ​នៅ​មិនទាន់​អាច​កំណត់​បាន​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​សាកសព​ដែល​អណ្តែត​នៅលើ​ផ្ទៃ​ទឹក ទន្លេ​គង្គា​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​ការសន្និដ្ឋាន សាកសព​ទាំងអស់នោះ ទំនងជា​អ្នកជំងឺ​ដែល​ត្រូវបាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​។ បើ​មើល​តាម​ស្ថានភាព​របស់​សាកសព​ផ្ទាល់ គេ​ជឿថា​ត្រូវបាន​យកមក​បោះ​ចូលក្នុង​ទឹកទន្លេ​នេះ ៤-៥​ថ្ងៃ​មកហើយ​។​

 

​តាម​ការបញ្ជាក់​របស់​ប្រជាជន​រស់នៅ​ទីនោះ​ផ្ទាល់ បាន​ប្រាប់​បណ្តាញសារព័ត៌មាន BBC ថា ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ បង្ខំចិត្ត​យក​សាកសព​សាច់ញាតិ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ទៅ​បោះ​ចូលទៅក្នុង​ទឹកទន្លេ​នោះទេ ដោយហេតុថា ទីកន្លែង​សម្រាប់​បូជា​មិនមាន​កន្លែង​ទំនេរ និង កន្លែង​ខ្លះទៀត យក​ថ្លៃ​បូជាសព​ខ្ពស់​ទៀតផង​៕​

ស្លាប់​រាប់សែន​នាក់ បូជា​មិនទាន់ ឥណ្ឌា​បង្ខំចិត្ត​បោះ​សព​ចូល​ទន្លេ​
ស្លាប់​រាប់សែន​នាក់ បូជា​មិនទាន់ ឥណ្ឌា​បង្ខំចិត្ត​បោះ​សព​ចូល​ទន្លេ​
ស្លាប់​រាប់សែន​នាក់ បូជា​មិនទាន់ ឥណ្ឌា​បង្ខំចិត្ត​បោះ​សព​ចូល​ទន្លេ​
ស្លាប់​រាប់សែន​នាក់ បូជា​មិនទាន់ ឥណ្ឌា​បង្ខំចិត្ត​បោះ​សព​ចូល​ទន្លេ​
ស្លាប់​រាប់សែន​នាក់ បូជា​មិនទាន់ ឥណ្ឌា​បង្ខំចិត្ត​បោះ​សព​ចូល​ទន្លេ​

PLB Banner on article detail

អត្ថបទពេញនិយម