ពលរដ្ឋ​ឥណ្ឌា បង្ខំចិត្ត​ងូតទឹក​ទន្លេ ក្រាល​ដោយ​សព​អ្នកជំងឺ​កូ​វីដ​រាប់រយ​នាក់

ថ្ងៃសុក្រ 21 ឧសភា 2021, 10:31

​ឥណ្ឌា ៖ សាកស​.​ព​រាប់រយ​នៃ​ជនរងគ្រោះ​ដោយសារ​កូ​វីដ​១៩ កំពុងតែ​អណ្តែត​ពាសពេញ​ទន្លេ​គង្គា (Ganges) របស់​ប្រទេស​ឥណ្ឌា​។ ស្រប​ពេលដែល​ពលរដ្ឋ​រស់នៅ​តំបន់​នោះ កំពុងតែ​ត្អូញត្អែរ​ពី​ផល​លំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​ពួកគេ​សព្វថ្ងៃនេះ​។​

 

​ដោយសារតែ​អ្នក​ស្លា​.​ប់​ដោយ​កូ​វីដ មាន​ចំនួន​ច្រើន​លើសលប់ ទើប​បណ្តាលឱ្យ​កន្លែង​បូ​ជាស​.​ព​មិនអាច​បំពេញ​តាម​តម្រូវការ​បានឡើយ​។ គួបផ្សំ​នឹង​ជីវភាព​ក្រក្រី​ថែមទៀត​នោះ បាន​បង្ខំ​ឱ្យ​គ្រួសារ​អ្នក​សា្ល​.​ប់​ដោយ​កូ​វីដ​ជាច្រើន សម្រេចចិត្ត​បោះ​ស​.​ព​សាច់ញាតិ​ខ្លួន​ចូលទៅក្នុង​ទន្លេ​គង្គា​។​

 

​ងាក​មកកាន់​ប្រជាពលរដ្ឋ​រស់នៅក្នុងរ​ដ្ឋ Uttar Pradesh បាន​កំពុង​ត្អូញត្អែរ​អំពី​ផល​លំបាក​ថា ពួកគេ​ត្រូវ​បង្ខំចិត្ត​ដើរកាត់​សាកស​.​ព​ជា​រៀងរាល់ថ្ងៃ នៅពេល​ទៅ​ងូតទឹក​នៅតាម​ដង​ទន្លេ​នោះ​។ ខណៈដែល​សាកស​.​ព​ហើម​ស្អុយរលួយ​ទាំងនោះ​ត្រូវបាន​សត្វ​ឆ្កែ និង​សត្វ​ស្លាប​ស៊ី​ជា​អាហារ​។​

 

​ប្រទេស​ឥណ្ឌា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ​រលក​ទី ៣ សម្រាប់​វីរុស​កូ​វីដ​១៩ ដែល​បណ្តាលឱ្យ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លា​.​ប់​សរុប​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ដោយ​រហូតមក​ដល់ពេលនេះ អ្នក​ឆ្លង​សរុប​កើន​ឡើងដល់​ជាង ២៥,៧​លាន​នាក់ និង​អ្នក​ស្លា​.​ប់​សរុប​មាន​ចំនួន ២៨៧,១៥៦​នាក់​ហើយ​៕

ពលរដ្ឋ​ឥណ្ឌា បង្ខំចិត្ត​ងូតទឹក​ទន្លេ ក្រាល​ដោយ​សព​អ្នកជំងឺ​កូ​វីដ​រាប់រយ​នាក់
ពលរដ្ឋ​ឥណ្ឌា បង្ខំចិត្ត​ងូតទឹក​ទន្លេ ក្រាល​ដោយ​សព​អ្នកជំងឺ​កូ​វីដ​រាប់រយ​នាក់
ពលរដ្ឋ​ឥណ្ឌា បង្ខំចិត្ត​ងូតទឹក​ទន្លេ ក្រាល​ដោយ​សព​អ្នកជំងឺ​កូ​វីដ​រាប់រយ​នាក់
ពលរដ្ឋ​ឥណ្ឌា បង្ខំចិត្ត​ងូតទឹក​ទន្លេ ក្រាល​ដោយ​សព​អ្នកជំងឺ​កូ​វីដ​រាប់រយ​នាក់
ពលរដ្ឋ​ឥណ្ឌា បង្ខំចិត្ត​ងូតទឹក​ទន្លេ ក្រាល​ដោយ​សព​អ្នកជំងឺ​កូ​វីដ​រាប់រយ​នាក់
ពលរដ្ឋ​ឥណ្ឌា បង្ខំចិត្ត​ងូតទឹក​ទន្លេ ក្រាល​ដោយ​សព​អ្នកជំងឺ​កូ​វីដ​រាប់រយ​នាក់

PLB Banner on article detail