មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផ្ទះ​សំណាញ់​កសិករ​ភូមិ​សំរោង​ស្នោរ ខេត្តបាត់ដំបង គាំទ្រ​ដោយ ASPIRE

ថ្ងៃសុក្រ 28 សីហា 2020, 9:36

​ខេត្តបាត់ដំបង​៖ លោកស្រី សៀ គឹម​ណៃ ប្រធានការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម លោក​តុល សារ៉េត មន្ត្រី​ទីផ្សារ រួមជាមួយ​នឹង​ទី​ប្រ​ក្សា​សម្របសម្រួល​ទីផ្សារ​ថ្នាក់​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ និង​ជួប​ប្រឹក្សា​យោបល់​ដល់​កសិករ​ផ្ទះ​សំណាញ់ ឈ្មោះ ឌិន ចន្ទី ដែលជា​កសិករ​ទទួល​បាន​គាំទ្រ​ពី​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE) ស្ថិតនៅ​ភូមិ​សំរោង​ស្នោរ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

 

​កសិករ ឌិន ចន្ទី បាន​ដាំ​ដំណាំ​ខាត់ណា​ផ្កា​លឿង​ក្នុងផ្ទះ​សំណាញ់​ទំហំ ១០x៣៦​ម៉ែត្រ និង​ក្រៅ​ផ្ទះ​សំណាញ់ ដែល​សរុប​ផ្ទៃដី​ចំនួន ១៦០០​ម៉ែត្រ​ការេ ស្មើនឹង ៦០០០​គុ​ម្ភ​។ ដំណាំ​នេះ​បើ​គិត​ត្រឹម​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០២០​នេះ​គឺមាន​រយៈពេល​ជាង ១​ខែ​ហើយក៏​នឹង​ត្រៀម​ប្រមូល​ផល​លក់​ចំនួន​ប្រមាណ​ពី ៤ ទៅ ៥​តោន ក្នុង​តំលៃ​កុងត្រា ១​គីឡូ ៤០០០ ទៅ ៤៥០០​រៀល ទៅអោយ​ផ្សារ​មាស​បៃ​ត​ទាំងអស់​។​

 

​មន្ទីរ​កសិកម្ម មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក និង​អ្នក​ផ្សព្វផ្សាយ​ឃុំ នឹង​បន្ត​ចុះ​ព​ង្រឹ​ក​សមត្ថភាព​បច្ចេកទេស​បន្ថែម​តាម​យ​រយៈ​ការតម្រង់​ទិសលើ​ផលិតភាព​កសិកម្ម​ដើម្បី​ឆ្លើយតប​ទៅ​ទីផ្សារ និង​រួមទាំង​ការប្រើប្រាស់​ចំណី​បែប​ធម្មជាតិ​ជាដើម​៕​

មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផ្ទះ​សំណាញ់​កសិករ​ភូមិ​សំរោង​ស្នោរ ខេត្តបាត់ដំបង គាំទ្រ​ដោយ ASPIRE
មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផ្ទះ​សំណាញ់​កសិករ​ភូមិ​សំរោង​ស្នោរ ខេត្តបាត់ដំបង គាំទ្រ​ដោយ ASPIRE
មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផ្ទះ​សំណាញ់​កសិករ​ភូមិ​សំរោង​ស្នោរ ខេត្តបាត់ដំបង គាំទ្រ​ដោយ ASPIRE
មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផ្ទះ​សំណាញ់​កសិករ​ភូមិ​សំរោង​ស្នោរ ខេត្តបាត់ដំបង គាំទ្រ​ដោយ ASPIRE
មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផ្ទះ​សំណាញ់​កសិករ​ភូមិ​សំរោង​ស្នោរ ខេត្តបាត់ដំបង គាំទ្រ​ដោយ ASPIRE
មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផ្ទះ​សំណាញ់​កសិករ​ភូមិ​សំរោង​ស្នោរ ខេត្តបាត់ដំបង គាំទ្រ​ដោយ ASPIRE

PLB Banner on article detail

អត្ថបទពេញនិយម