សមត្ថកិច្ច​ចុះ​បំផ្លាញ​ទីតាំង​លួចលាក់​ដាំ​កញ្ឆា​ស្រស់​ពីរ​កន្លែង​ផ្សេងគ្នា ឃាត់ខ្លួន​ម្ចាស់​០២​នាក់​

ថ្ងៃសុក្រ 14 សីហា 2020, 8:3

ខេត្តបាត់ដំបង៖ ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល តា​ប៉ុន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ចុះ​ធ្វើការ​បង្ក្រាប​និង​បំផ្លាញចោល​នូវ​ដំណាំ​កញ្ឆា​ស្រស់​ចំនួន​០២​ទីតាំង​ផ្សេងគ្នា​ក្នុង​បទល្មើស​ជាក់ស្តែង​។​

 

លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការ​នគរ បាល​ស្រុក​សង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​ម្សិលមិញ នៅ​ចំណុច​ក្រុមទី​១៦ ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ថា​មាន​ប្រជាពលរដ្ឋ​លួចលាក់​ដាំ​កញ្ឆា​ន​ចំនួន​០២​កន្លែង​នៅក្នុង​មូលដ្ឋាន​ខាងលើ​។​

 

នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​នេះដែរ​ជា​លទ្ធផល​ក្នុង​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បាន​កាប់បំផ្លាញ​ដើម​កញ្ឆា​ស្រស់​ចំនួន ៧៨​ដើម ដែលមាន​ម្ចាស់​ទី​១-​ឈ្មោះ អឿន រ៉េត ភេទ​ស្រី អាយ​៥២​ឆ្នាំ​ទី​២-​ឈ្មោះ ចៅ ផុន ភេទ​ស្រី អាយ ៦០ ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។

 

នៅ​ចំពោះមុខ​ការសាកសួរ​រ​បស់​សមត្ថកិច្ច អ្នក​ដាំ​កញ្ឆា​ទាំងពីរ​នាក់​បាន​ឆ្លើយថា ការដាំ​កញ្ឆា​របស់​ពួកគាត់​គឺ​សម្រាប់​ប្រើប្រាស់​ធ្វើជា​ឱសថ​ព្យាបាល​ជម្ងឺ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។​

 

ការដាំដុះ​សម្រាប់​ព្យាបាល​ជម្ងឺ​ផ្ទាល់ខ្លួន​របស់គាត់​មាន​ចំនួន​ច្រើន​ដើម​បែបនេះ ទើប​សមត្ថកិច្ច​ពិ បាក​នឹង​ជឿ​បានដែរ តែ​ទោះបីជា​យ៉ាងនេះ​ក៏ ដោយ​នៅក្រោយ​ពេលធ្វើការ​សាកសួរ​អំពី មូល ហេតុ​នៃ​ការដាំ​ដើម​កញ្ឆា​មាន​ចំនួន​ច្រើន​ដើម បែបនេះ​រួចមក ម្ចាស់​ជា​អ្នក​ដាំ​កញ្ឆា​ទាំងពីរ​នាក់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នាំខ្លួន​យកមក​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ដោយ​មិន​អនុញ្ញាតឱ្យ​គាត់​បន្ត​ការដាំដុះ​បែបនេះ​ជា​បន្តទៀត​ទេ​៕

សមត្ថកិច្ច​ចុះ​បំផ្លាញ​ទីតាំង​លួចលាក់​ដាំ​កញ្ឆា​ស្រស់​ពីរ​កន្លែង​ផ្សេងគ្នា ឃាត់ខ្លួន​ម្ចាស់​០២​នាក់​
សមត្ថកិច្ច​ចុះ​បំផ្លាញ​ទីតាំង​លួចលាក់​ដាំ​កញ្ឆា​ស្រស់​ពីរ​កន្លែង​ផ្សេងគ្នា ឃាត់ខ្លួន​ម្ចាស់​០២​នាក់​
សមត្ថកិច្ច​ចុះ​បំផ្លាញ​ទីតាំង​លួចលាក់​ដាំ​កញ្ឆា​ស្រស់​ពីរ​កន្លែង​ផ្សេងគ្នា ឃាត់ខ្លួន​ម្ចាស់​០២​នាក់​
សមត្ថកិច្ច​ចុះ​បំផ្លាញ​ទីតាំង​លួចលាក់​ដាំ​កញ្ឆា​ស្រស់​ពីរ​កន្លែង​ផ្សេងគ្នា ឃាត់ខ្លួន​ម្ចាស់​០២​នាក់​
សមត្ថកិច្ច​ចុះ​បំផ្លាញ​ទីតាំង​លួចលាក់​ដាំ​កញ្ឆា​ស្រស់​ពីរ​កន្លែង​ផ្សេងគ្នា ឃាត់ខ្លួន​ម្ចាស់​០២​នាក់​

PLB Banner on article detail