សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនពីរករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

ថ្ងៃអាទិត្យ 26 កក្កដា 2020, 21:14

ខេត្តបាត់ដំបង៖កម្លាំងជំនាញប្រឆាំងគឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ២ករណីផ្សេងគ្នាក្នុងបទល្មើសជាក់ស្តែង ។

លោកអនុសេនីយ៍ឯក សំ ប៊ុនហេង ប្រធានផ្នែកប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរករណីទី១ ធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចក្រុមទី៨ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ  ខេត្តបាត់ដំបង។ 

ជាមួយគ្នានេះបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ទួន សម្បត្តិហៅ ខ្វែ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ អូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតបានមាន ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ៨ថង់ ទំងន់ ១,២៧ក្រាម ទាំងសំបកថង់សង្ស័យមានសារធាតុញៀន/ទូរស័ព្ទដៃចំនួន ១រឿង ថង់ច្រករំលែកថ្នាំញៀនមួយចំនួន និងប្រអប់រក្សាទុកថ្នាំញៀនចំនួន១។

ករណីទី២ ធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ដដែលនៅចំនុចក្រុមទី១១ ភូមិអូរខ្ចាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ស៊ាន ដាឡែន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្រុម១៩ ភូមិអូរខ្ចាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

 វត្ថុតាងចាប់យកបានរួមមាន! ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន៣ថង់ ទម្ងន់ ៨,៩៣ក្រាមទាំងសំបក សង្ស័យមានសារធាតុញៀន ទូរស័ព្ទដៃ០១គ្រឿងសេរីចាស់ និងកញ្ចប់បារីកូលហ្សិលចំនួន១កញ្ចប់។

ជនសង្ស័យរួមនឹងវត្ថុតាងរហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនពីរករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនពីរករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនពីរករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

PLB Banner on article detail