Borey Mongkol1 Agriculture

ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៦០​គីឡូក្រាម​ តាម​អំណាច​សាលដីការ ៦​ខេត្ត​

ថ្ងៃព្រហស្បតិ៍ 29 កក្កដា 2021, 11:15

ខេត្តបាត់ដំបង​! នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ នៅ​ទីលាន​បាល់ទាត់ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​. ២៦ .​មិនា .២០២១ និង​ពិធី​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​តាម​អំណាច​សាលក្រម​សាលដីកា​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត​ចំនួន ៦ មាន​! -​ខេត្តពោធិ៍សាត់ - ខេត្តបាត់ដំបង - ខេត្ត​ប៉ៃលិន - ខេត្តបន្ទាយមានជ័យ - ខេត្ត​ឧ​ត្ត​រ​មានជ័យ - និង​ខេត្តសៀមរាប​។​

 

​ពិធី​នេះដែរ​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ជា​អភិបាល អភិបាលរង​ខេត្ត​ទាំង ៦ ឯកឧត្តម អគ្គព្រះរាជអាជ្ញា ឯកឧត្តម ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា ព្រមទាំង​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​បាន​ចូលរួម​ផងដែរ​។​

 

​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង និង​ជា​តំណាង​សាលាដំបូង​ខេត្ត​ទាំង ៦ បាន​បញ្ជាក់ថា គ្រឿងញៀន​ដែល​ត្រូវ​ដុតបំផ្លាញ​នាពេលនេះ​នេះ​គឺជា​ប្រភេទ​គ្រឿងញៀន​ដែល​បាន​រឹបអូស​តាមរយៈ​សាលក្រម​ស្ថាពរ​របស់​សាលាដំបូង​ទាំង ៦ ខេត្ត​រួមមាន​៖

 

/​ខេត្តបាត់ដំបង មាន​សំណុំរឿង​ព្រហ្មទណ្ឌ ចំនួន ១៨៥ សំណុំរឿង ដែលមាន​គ្រឿងញៀន​ទម្ងន់​សរុប ៤០.៩៤៤.៩(​សែសិប​ពាន់​ប្រាំបួន​រយ​សែសិប​បួន​កណ្តក់សញ្ញា​ប្រាំបួន​)​ក្នុងនោះ​ថ្នាំញៀន​ប្រភេទ​ម្សៅ​(ICE)​ចំនួន ៤០,៧៦៩.១១​ក្រាម និង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​ម៉ី​ន​(WY)​ចំនួន ១.៨២២​គ្រាប់ ស្មើនឹង ១៧៥.៧៩​ក្រាម​។​

 

/​ខេត្តសៀមរាប មាន​សំណុំរឿង​ព្រហ្មទណ្ឌ ចំនួន ៤១៣ សំណុំរឿង ក្នុងនោះ​ថ្នាំញៀន​ប្រភេទ​ម្សៅ​(ICE)​ចំនួន ១២.២៨៦.៨៦(​ដប់​ពាន់​ពីរ​រយ​ប៉ែតសិប​ប្រាំមួយ​កណ្តក់សញ្ញា​ប៉ែតសិប​ប្រាំមួយ​)​។

 

/​ខេត្តបន្ទាយមានជ័យ មាន​សំណុំរឿង​ព្រហ្មទណ្ឌ ចំនួន ៣៧០ សំណុំរឿង ដែលមាន​គ្រឿងញៀន​ទម្ងន់​សរុប ៧.២៧៩.០៧(​ប្រាំពីរ​ពាន់​ពី​រយ​ចិតសិប​ប្រាំបួន​កណ្តក់សញ្ញា​ប្រាំពីរ​)​ក្នុងនោះ​ថ្នាំញៀន​ប្រភេទ​ម្សៅ​(ICE)​ចំនួន ៥,១៨៦.៥៧​ក្រាម និង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​ម៉ី​ន​(WY)​ចំនួន ២០.១៥០​គ្រាប់ ស្មើនឹង ១៨១៣.៥​ក្រាម ,​ថ្នាំញៀន​ប្រភេទ​ចំរុះ​(​ថ្នាំ​ក្រវី​)​មាន​ទម្ងន់ ២៧៩​ក្រាម (​ចំនួន​មួយ​ក្រឡ​ជ័រ​ចំណុះ​២​លីត្រ​)​ថ្នាំ​ប្រភេទ​ទឹក​(​គេ​តា​មីន​ចំនួន ៤៤៥​ដប ក្នុងនោះ​មាន​ដប​ទទេ​ចំនួន​០៣​ដប )​។

 

​/​ខេត្តពោធិ៍សាត់ មាន​សំណុំរឿង​ព្រហ្មទណ្ឌ ចំនួន ៥៣ សំណុំរឿង មាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​(ICE)​ចំនួន ១៣៦០.៨៦(​មួយ​ពាន់​បី​រយ​ហុកសិប​កណ្តក់សញ្ញា​ប៉ែតសិប​ប្រាំមួយ​)​ក្រាម​។

 

/ ខេត្ត​ប៉ៃលិន មាន​សំណុំរឿង​ព្រហ្មទណ្ឌ ចំនួន ៤៥ សំណុំរឿង មាន​ថ្នាំញៀន​ទម្ងន់ ១៨៧.១៩(​មួយរយ​ប៉ែតសិប​ប្រាំពីរ​កណ្តក់សញ្ញា​ដប់​ប្រាំបួន​)​ក្រាម  ក្នុងនោះ​មាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​(ICE)​ចំនួន ១៨៦.១៨​ក្រាម​(​មួយរយ​ប៉ែតសិប​ប្រាំមួយ​កណ្តក់សញ្ញា​ដប់​ប្រាំបី​)​ក្រាម និង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​ម៉ី​ន​(WY)​ចំនួន​១១​គ្រាប់ ស្មើនឹង​១.១​ក្រាម ។​

 

និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​សំណុំរឿង​ព្រហ្មទណ្ឌ ចំនួន ២៩ សំណុំរឿង មាន​ថ្នាំញៀន​សរុប ៤៤៨.៨០​ក្រាម​(​បួន​រយ​សែសិប​ប្រាំបី​កណ្តក់សញ្ញា​ប៉ែតសិប​)​ក្រាម ក្នុងនោះ​មាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​(ICE)​ចំនួន ៣៥២.២១​ក្រាម និង​ថ្នាំ​មេ​តំ​ហ្វេ​តា​ម៉ី​ន​(WY)​ចំនួន ១០១១,៥​គ្រាប់ ស្មើនឹង ៩៦.៥៩​ក្រាម ។​

 

​សរុប​ទាំង​៦​សាលាដំបូង​ខេត្ត​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ១០៩១ សំណុំរឿង មាន​គ្រឿងញៀន​សរុប​ចំនួន ៦២.៥០៧,៦៨(​ហុកសិប​ពីរពាន់​ប្រាំ​រយ​ប្រាំពីរ​កណ្តក់សញ្ញា​ហុកសិប​ប្រាំបី​)​ក្រាម​៕

ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៦០​គីឡូក្រាម​ តាម​អំណាច​សាលដីការ ៦​ខេត្ត​
ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៦០​គីឡូក្រាម​ តាម​អំណាច​សាលដីការ ៦​ខេត្ត​
ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៦០​គីឡូក្រាម​ តាម​អំណាច​សាលដីការ ៦​ខេត្ត​
ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៦០​គីឡូក្រាម​ តាម​អំណាច​សាលដីការ ៦​ខេត្ត​
ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៦០​គីឡូក្រាម​ តាម​អំណាច​សាលដីការ ៦​ខេត្ត​

PLB Banner on article detail