ថ្នាំញៀនចំនួន ៣០ដុំធំ ជាមួយនឹងស្ត្រីម្នាក់ត្រូវបង្ក្រាបបាននៅស្រុកកំរៀង

ថ្ងៃអាទិត្យ 6 ធ្នូ 2020, 7:57

ខេត្តបាត់ដំបង ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៥ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំមួយករណីក្នុងបទល្មើសជាក់ស្តែង។

 លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ០១និង៤៧នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖ ១-ឈ្មោះ ផាន់ ភុំរតនា ហៅ ហ្វា ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ឃុំណងប៊ុន ស្រុកបរ៉ៃ ខេត្តត្រាត ប្រទេសថៃ  រួមជាមួយវត្ថុតាងចាប់យកបានរួមមាន!
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ៣០ដុំធំ ទម្ងន់ ២៩៨៥៧,០២ក្រាម(ពីរម៉ឺនប្រាំបួនពាន់ប្រាំបីរយហាសិបប្រាំពីរ កណ្តក់សញ្ញា សូនពីរក្រាម) ទូរស័ព្ទដៃចំនួន០២គ្រឿង(មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនស្នើសុំខ្ចីដើម្បីស្រាវជ្រាវ) - សៀវភៅធនាគារលេខ 5617125 មួយក្បាល ,សៀវភៅធនាគារលេខ 000 124959667 មួយក្បាល ,លិខិតឆ្លងដែនព្រះរាជាណាចក្រថៃលេខ AB4274373 មួយក្បាល។

ជនសង្ស័យនិងវត្ថុតាងបច្ចុប្បន្នបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ថ្នាំញៀនចំនួន ៣០ដុំធំ ជាមួយនឹងស្ត្រីម្នាក់ត្រូវបង្ក្រាបបាននៅស្រុកកំរៀង
ថ្នាំញៀនចំនួន ៣០ដុំធំ ជាមួយនឹងស្ត្រីម្នាក់ត្រូវបង្ក្រាបបាននៅស្រុកកំរៀង
ថ្នាំញៀនចំនួន ៣០ដុំធំ ជាមួយនឹងស្ត្រីម្នាក់ត្រូវបង្ក្រាបបាននៅស្រុកកំរៀង
ថ្នាំញៀនចំនួន ៣០ដុំធំ ជាមួយនឹងស្ត្រីម្នាក់ត្រូវបង្ក្រាបបាននៅស្រុកកំរៀង
ថ្នាំញៀនចំនួន ៣០ដុំធំ ជាមួយនឹងស្ត្រីម្នាក់ត្រូវបង្ក្រាបបាននៅស្រុកកំរៀង
ថ្នាំញៀនចំនួន ៣០ដុំធំ ជាមួយនឹងស្ត្រីម្នាក់ត្រូវបង្ក្រាបបាននៅស្រុកកំរៀង
ថ្នាំញៀនចំនួន ៣០ដុំធំ ជាមួយនឹងស្ត្រីម្នាក់ត្រូវបង្ក្រាបបាននៅស្រុកកំរៀង
ថ្នាំញៀនចំនួន ៣០ដុំធំ ជាមួយនឹងស្ត្រីម្នាក់ត្រូវបង្ក្រាបបាននៅស្រុកកំរៀង
ថ្នាំញៀនចំនួន ៣០ដុំធំ ជាមួយនឹងស្ត្រីម្នាក់ត្រូវបង្ក្រាបបាននៅស្រុកកំរៀង

PLB Banner on article detail

អត្ថបទពេញនិយម