ស្អែកនេះ អាជ្ញាធរ​នឹង​ដុតបំផ្លាញ​គ្រឿងញៀន​ជាង ៥០០គីឡូក្រាម​ នៅកោះពេជ្រ

ថ្ងៃព្រហស្បតិ៍ 25 មិថុនា 2020, 10:13

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គ្រោង​ដុតបំផ្លាញ​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ចំនួន សរុប​ជាង ៥០០ គីឡូក្រាម នៅ​ថ្ងៃ ២៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ត្រូវ​នឹង​ថ្ងៃ​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​គ្រឿងញៀន​។​

 

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងថា លោក​ថ្លែងបន្តថា កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​តូច​ល្មម​ដែល​នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង ២០០ នាក់ ដោយសារ​មិនអាច​ប្រមូលផ្ដុំ​គ្នាច្រើន​បាន​ក្នុងអំឡុងពេល​បង្ការ​ជំងឺឆ្លង​កូ​វីដ ១៩ ក្នុង​ឆ្នាំ ២០២០ នេះ​។​

 

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា​ពី លទ្ធផល​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ថ្ងៃទី ១ ខែមករា ដល់​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ នេះ​មាន​ចំនួន ៥ ១៧២ ករណី ដោយ​ឃាត់​មនុស្ស​ចំនួន ១០ ២១៣ នាក់ (​ស្រី ៦៣១ នាក់​) ក្នុងនោះ​មាន​ជនបរទេស ១៣៨ នាក់ (​ស្រី ២១ នាក់​) ដែលមាន ៧ សញ្ជាតិ​៕​

ស្អែកនេះ អាជ្ញាធរ​នឹង​ដុតបំផ្លាញ​គ្រឿងញៀន​ជាង ៥០០គីឡូក្រាម​ នៅកោះពេជ្រ
ស្អែកនេះ អាជ្ញាធរ​នឹង​ដុតបំផ្លាញ​គ្រឿងញៀន​ជាង ៥០០គីឡូក្រាម​ នៅកោះពេជ្រ

PLB Banner on article detail

អត្ថបទពេញនិយម