មេរោគ Human Papilloma Virus (HPV) ជាអ្វី?

ថ្ងៃអង្គារ 30 មិថុនា 2020, 14:56

មេរោគ HPV គឺមេរោគម្យ៉ាងដែលឆ្លងតាមរយៈការប៉ះពាល់ស្បែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ មេរោគ HPV មានច្រើនប្រភេទផ្សេងៗគ្នា ប៉ុន្តែមេរោគ HPV ភាគច្រើនឆ្លងតាមរយៈការរួមភេទ។ មេរោគ HPV ប្រភេទខ្លះបណ្តាលឲ្យមានជំងឺសិរមាន់ ។ មេរោគ HPV អាចមានគ្រោះថ្នាក់កាន់តែខ្លាំង ហើយអាចបង្កជាជំងឺមហារីកមាត់ស្បូន មហារីកបំពង់ក ឬមហារីកក្នុងរន្ធគូថ។ មនុស្សភាគច្រើនដែលមានមេរោគ HPV មិនមានរោគសញ្ញាដែលអាចមើលឃើញនឹងភ្នែកនោះទេ។

ការធ្វើតេស្ត៍រកមើលតាមធម្មតា អាចបង្ហាញថាកោសិកាមិនប្រក្រតីនៅលើមាត់ស្បូនដែលបង្កដោយមេរោគ HPV ដែរឬទេ។ ប៉ុន្តែបើទោះបីជាការធ្វើតេស្ត៍ រកឃើញមេរោគ HPV ក៏ដោយ ក៏មិនមែនមានន័យថាមានជំងឺមហារីកនោះដែរ។

ការព្យាបាលដែលគ្មានការឈឺចាប់ និងមានសុវត្ថិភាព ហៅថាការព្យាបាលដោយប្រើភាពត្រជាក់(cryotherapy) បង្កកនិងសម្លាប់កោសិកាមិនប្រក្រតីនៅលើមាត់ស្បូន ដើម្បីកុំឲ្យវាវិវឌ្ឍន៍ទៅជាមហារីក។ 

វ៉ាក់សាំងអាចការពារពីមេរោគ HPV ប្រភេទដ៏គ្រោះថ្នាក់បំផុត រួមទាំងប្រភេទដែលភាគច្រើនកើតជំងឺសិរមាន់។ ការផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់ ដែលជាទូទៅនៅចន្លោះអាយុ ៩ និង ២៦ឆ្នាំ អាចបង្ការមិនឲ្យឆ្លងឬចម្លងមេរោគ HPV ដែលវាអាចបណ្តាលឲ្យកើតជំងឺមហារីក។ 

ប្រភព៖ Hesperian Health Guides  កែសម្រួលដោយ ៖ Hour

មេរោគ Human Papilloma Virus (HPV) ជាអ្វី?

PLB Banner on article detail