ជនសង្ស័យ០៩នាក់ត្រូវបានឃាត់ខ្លួនតាមដីកានិងបទល្មើសជាក់ស្តែងក្រោមបទចោទពាក់ព័ន្ធករណីគ្រឿងញៀនដូចគ្នា

ថ្ងៃអាទិត្យ 21 មិថុនា 2020, 15:41

ខេត្តបាត់ដំបង៖ ជនត្រូវចោទចំនួន០៩នាក់ត្រូវបានចាប់នាំខ្លួនជាបន្តបន្ទាប់តាមដីការនិងបទល្មើសជាក់ស្តែងនៅលើគោលដៅផ្សេងគ្នាក្រោមបទចោទដែលជាប់ពាក់ព័ន្ធទៅនិងករណីគ្រឿងញៀន។

លោក សុខ​ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានអោយដឹងថា:កាលពីចុងសប្តាហ៍កន្លងទៅនេះ កំលាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងនិងស្រុកចំនួន០៤ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួននិងបង្ក្រាបក្នុងបទល្មើសជាក់ស្តែងទៅលើជនសង្ស័យប្រុស ស្រី ចំនួន០៩នាក់ ដោយចោទពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនដូចគ្នា។

ជនសង្ស័យត្រូវបានឃាត់នាំខ្លួន ទី១-ឈ្មោះ ម៉ាន់.សុម៉ាលី ហៅលីលី ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅក្រុមទី១៦ ភូមិវត្តរំដួលសង្កាត់ចំការសំរោង ក្រុងបាត់ដំបង អនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ៤១០ត.ព្រចុះថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០របស់លោក ឃី ឆៃ.ចៅក្រមស៊ើបសួរ ចោទពីបទជួញដូរគ្រឿងញៀន ដែលប្រព្រឹត្តិនៅចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១២០កន្លងទៅ ២/ឈ្មោះ ឆន.សំណាង ហៅ តូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ,៣/ឈ្មោះ សែ.មួយស៊ូ ហៅ ជ័យភេទប្រុស អាយុ២៣ឆ្នាំ ,៤/ឈ្មោះ លន់.រាជា ភេទប្រុស អាយុ២៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិគាស់ក្រឡ ឃុំគាស់គ្រឡស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៣៩៤,៣៩៦,៣៩៨ត.ព្រចុះថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២០ របស់លោក រ៉ែម សុភក្ត ចៅក្រមស៊ើបសួរ ចោទពីបទរក្សាទុកថ្នាំញៀន ប្រព្រឹត្តិនៅចំណុចភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងកាលពីថ្ងៃទី០៩ ខែមេសាឆ្នាំ២០២០កន្លងទៅ ៥/ឈ្មោះ ម៉ាន់.ស៊ីនួន ភេទប្រុស អាយុ៣០ឆ្នាំ  ៦/ឈ្មោះ ម៉ាន់.សំណេត ហៅ ម៉ាន់.ស៊ីណេតភេទប្រុស អាយុ៣២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែខេត្តបាត់ដំបង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនលេខ៤៣៧,៤៣៨ត.ព្រចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ របស់ អុី.សុវណ្ណ ចៅក្រមសើុបសួរ ចោទពីបទជួញដូរថ្នាំញៀន ដែលប្រព្រឹត្តិនៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ខែឧសភាឆ្នាំ២០២០កន្លងទៅ ៧/ឈ្មោះ សួន ធារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អនុវត្តតាមដីកាបង្គាប់អោយនាំខ្លួនលេខ៤៤៣ របស់លោក ជុំ សង្វា ចៅក្រមស៊ើបសួរ ចោទពីបទរក្សាទុក ជួញដូរថ្នាំញៀន ដែលប្រព្រឹត្តនៅចំណុចភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ៨/ឈ្មោះ រស់ ពន្លឺ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ឃាត់ក្នុងបទល្មើសជាក់ស្តែងកាលពីវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ ទម្ងន់៣,៩៥ក្រាម និងទូរស័ព្ទដៃចំនួន១គ្រឿង
៩/ឈ្មោះ ចន្តា ជាគុណវីរ: ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បង្ក្រាបជាក់ស្តែងកាលពីវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ជាមួយវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ២ថង់ ទម្ងន់ ០,៦៧ក្រាម ,ទូរស័ព្ទដៃចំនួន១គ្រឿង កាបូបដាក់លុយ១ និងដែកកេះចំនួន១។

ក្រោយពីសមត្ថកិច្ចអនុវត្តដីការរួចរាល់ជនត្រូវចោទទាំង០៩នាក់រួមនិងវត្ថុតាងបច្ចុប្បន្នត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការខេត្តកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ជនសង្ស័យ០៩នាក់ត្រូវបានឃាត់ខ្លួនតាមដីកានិងបទល្មើសជាក់ស្តែងក្រោមបទចោទពាក់ព័ន្ធករណីគ្រឿងញៀនដូចគ្នា

PLB Banner on article detail

អត្ថបទពេញនិយម