រកឃើញផូស៊ីលដាយណូស័រ មានអាយុកាល១១០លានឆ្នាំ

ថ្ងៃពុធ 3 មិថុនា 2020, 9:25

សណ្ឋានសត្វដាយណូស័រ ប្រភេទ​ nodosaur ដែលមានបន្ទះពាសដែកយ៉ាងក្រាស់នៅលើខ្នងរបស់វា បានក្លាយជាវត្ថុអនុស្សាវរីយ៍សម្រាប់បច្ចុប្បន្ន បន្ទាប់ពីវាបានស្លាប់អស់កាលជាយូរមកហើយ ពោលគឺ​១១០លានឆ្នាំមុន។ វាមានប្រវែង៥ម៉ែត្រ និងទម្ងន់ជាង១០០០គីឡូក្រាម។

រកឃើញផូស៊ីលដាយណូស័រ មានអាយុកាល១១០លានឆ្នាំ

ផូស៊ីលដាយណូស័រប្រភេទនេះ ត្រូវបានអ្នកស្រាវជ្រាវរកឃើញកាលពីឆ្នាំ២០១១ ក្នុងរណ្តៅរ៉ែមួយកន្លែង នាប្រទេសកាណាដា ដោយប្រើពេលយកចេញរហូតដល់ទៅ​៧០០០ម៉ោង។

រកឃើញផូស៊ីលដាយណូស័រ មានអាយុកាល១១០លានឆ្នាំ

បច្ចុប្បន្ន ផូស៊ីល nodosaur ត្រូវបានដាក់បង្ហាញនៅក្នុងសារមន្ទីរ Royal Tyrrell នាប្រទេសកាណាដា៕  

 

PLB Banner on article detail