អ្នក​អវកាស​​ ២​រូប វិល​មក​ផែនដី​វិញ ដោយ​ជោគជ័យ​​​

ថ្ងៃច័ន្ទ 3 សីហា 2020, 10:2

​គេហទំព័រ​អង្គការ NASA បាន​ចុះផ្សាយ​ថា អវកាសយានិក​អាម៉េរិក លោក រ៉ូ​ប៊ឺ​ត បេន​ខេន និង​លោក ឌូ​ក​ក្លាស់ ហឺ​លី ដែល​បាន​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ក្នុង​យាន​ថ្មី Crew Dragon របស់​ក្រុមហ៊ុន SpaceX បាន​ចុះមក​ផែនដី​វិញ​តាម​យាន​នៅ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

 

​អ្នកគ្រប់គ្រង​ទីភ្នាក់ងារ​អវកាស NASA លោក ជី​ម ប្រ៊ី​ដិ​ន​ស្ទី​ន បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទកាសែត​ថា នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់ NASA និង​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​សហរដ្ឋ​អាម៉េរិក​... ថ្ងៃនេះ​យើង​ពិតជា​បាន​បង្កើត​ប្រវត្តិសាស្ត្រ​។​

សូមបញ្ជាក់ថា អវកាសយានិក​អាម៉េរិក​ទាំងពីរ ដែល​ស្ថិតនៅ​ទី​អវកាស​សរុប​៦៤​ថ្ងៃ បាន​ចាក​ចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​បាន​វិល​មកដល់​ស្រុកកំណើត​វិញ​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​នៅ​ឆ្នេរ ផេ​ន​សា​កូ​ឡា រដ្ឋ​ផ្លរីដា នៅ​ម៉ោង​២៖៤៨​នាទី​រសៀល​ថ្ងៃអាទិត្យ (​ម៉ោង​ក្នុង​តំបន់​) បន្ទាប់ពី​ការធ្វើដំណើរ​២១​ម៉ោង​នៅលើ​យាន Crew Dragon ៕​

 

អ្នក​អវកាស​​ ២​រូប វិល​មក​ផែនដី​វិញ ដោយ​ជោគជ័យ​​​

PLB Banner on article detail