ថៃប្រកាសបិទសាលាក្រោយបើកបានជាងកន្លះខែ

ថ្ងៃព្រហស្បតិ៍ 16 កក្កដា 2020, 15:7

សារព័ត៌មានថៃបាងកកប៉ុស្តិ៍បានចេញផ្សាយកាលពីថ្ងៃទី១៥ កក្កដានេះថា សាលារៀនជាច្រើននៅទូទាំងប្រទេសថៃនឹងត្រូវបិទទ្វារម្តងទៀត ក្រោយពីមានមនុស្ស ២នាក់មានផ្ទុកជំងឺកូវីដ១៩ ។

 

តាមប្រភពបានឲដឹងថា ទាហានអេស្ស៊ីបម្នាក់ត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលខ្លួននិងទាហានផ្សេងៗទៀតបានទៅខេត្តរ៉ាក់យ៉ង ហើយកូនស្រីម្នាក់របស់មន្ត្រីទូតស៊ូដង់ក៏បានរកឃើញផ្ទុះកូវីដ១៩ដែរ ខណៈដែលគ្រួសាររបស់គាត់មានវត្តមាននៅក្រុងបាងកក ដែលទទួលការធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ១៤ថ្ងៃ។

 

សាលារៀនក្នុងខេត្តជាច្រើននឹងបិទទ្វារ ដើម្បីធ្វើតេស្តសិស្សសាលាទាំងអស់។គួររម្លឹកថា ថៃបានបើកទ្វារសាលារៀនឡើងវិញ កាលពីថ្ងៃទី១ កក្កដា ២០២០ បន្ទាប់ពីផ្អាកជាច្រើនខែព្រោះបារម្ភពីកូវីដ១៩ ប៉ុន្តែពេលនេះ ត្រៀមបិទទ្វារវិញ ព្រោះបារម្ភពីការចម្លងក្នុងសហគមន៍ឡើងវិញ ព្រោះករណីថ្មី២នាក់ខាងលើ៕
 

ថៃប្រកាសបិទសាលាក្រោយបើកបានជាងកន្លះខែ
ថៃប្រកាសបិទសាលាក្រោយបើកបានជាងកន្លះខែ
ថៃប្រកាសបិទសាលាក្រោយបើកបានជាងកន្លះខែ
ថៃប្រកាសបិទសាលាក្រោយបើកបានជាងកន្លះខែ

PLB Banner on article detail