នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកសារធាតុញៀន

ថ្ងៃអាទិត្យ 6 សីហា 2023, 11:54

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ វេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះ គង់ ចាន់ ហៅខ្លឹម ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្តុតាងចាប់យកបានរួមមាន÷- ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២ថង់រួមជាមួយសម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់និងរំលែកច្រកគ្រឿងញៀនលក់មួយចំនួន ។

  ក្រោយពីឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។

នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកសារធាតុញៀន

PLB Banner on article detail

អត្ថបទពេញនិយម