ជម្លោះពាក្យសម្តីនៅពេលផឹកស៊ី បុរសជាប្តីយកដំបងឬស្សីវាយប្រពន្ធរហូត​ស្លាប់ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ថ្ងៃពុធ 19 កក្កដា 2023, 8:45

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលឃាត់ខ្លួនភ្លាមៗក្រោយស្រវឹងស្រាហើយបានយកដំបងឬស្សីវាយទៅលើប្រពន្ធជាច្រើនដំបងរហូត​អោយស្លាប់បាត់បង់ជីវិតនៅវេលាម៉ោងប្រមាណ ១៣ និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់​ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថានៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះជាប្រពន្ធបានអង្គុយផឹកស្រាជាមួយប្តីអស់ពីរលីត្របន្ទាប់មកក៏បង្កជម្លោះជាមួយគ្នា​រហូតប្តីយកដំបងឫស្សីវាយទៅលើប្រពន្ធចំនួន៣០ដំបង បណ្ដាលឱ្យរបួសពេញដងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាងនិងស្លាប់ភា្លមៗនៅកន្លែងកេីតហេតុតែម្ដង ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំជាប្ដី រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបា​ត់ដំ​បង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរៀបចំក​សាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី​ច្បាប់​ ចំណែកជនរងគ្រោះឈ្មោះ ឆូយ វន ភេទស្រី ជាប្រពន្ធ អាយុ៤៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដែលជាកូនរស់នៅឯស្រុកថ្មគោលចាត់ចែងធ្វេីបុណ្យតាមប្រពៃណី។

ជម្លោះពាក្យសម្តីនៅពេលផឹកស៊ី បុរសជាប្តីយកដំបងឬស្សីវាយប្រពន្ធរហូត​ស្លាប់ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជម្លោះពាក្យសម្តីនៅពេលផឹកស៊ី បុរសជាប្តីយកដំបងឬស្សីវាយប្រពន្ធរហូត​ស្លាប់ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជម្លោះពាក្យសម្តីនៅពេលផឹកស៊ី បុរសជាប្តីយកដំបងឬស្សីវាយប្រពន្ធរហូត​ស្លាប់ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជម្លោះពាក្យសម្តីនៅពេលផឹកស៊ី បុរសជាប្តីយកដំបងឬស្សីវាយប្រពន្ធរហូត​ស្លាប់ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជម្លោះពាក្យសម្តីនៅពេលផឹកស៊ី បុរសជាប្តីយកដំបងឬស្សីវាយប្រពន្ធរហូត​ស្លាប់ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជម្លោះពាក្យសម្តីនៅពេលផឹកស៊ី បុរសជាប្តីយកដំបងឬស្សីវាយប្រពន្ធរហូត​ស្លាប់ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

PLB Banner on article detail

អត្ថបទពេញនិយម