អគ្គីភ័យឆាបឆេះអេស្កាមួយគ្រឿងផ្អើលតៃកុងរត់ព្រលឹងចុងសក់

ថ្ងៃអង្គារ 4 កក្កដា 2023, 16:22

ខេត្តបាត់ដំបង ៖ អេស្កាវ៉ាទ័របុកគ្រឹះមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើទាំងស្រុងនៅវេលាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១៧  ភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញអេស្កាវ៉ាទ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ដោយធ្វើសកម្មភាពបុកគ្រឹះដើម្បីសាងសង់សំណង់នៅចំណុចខាងលើ លុះក្រោយមកទំនងជាឆ្លងចរន្តអគ្គិសនីក៏បណ្តាលអោយឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅទៅម្តង។

នៅពេលកើតហេតុបន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងអន្តរាគមន៍បានចេញរថយន្តពន្លត់អគ្គីភ័យចំនួនមួយគ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡានផងដែរ ៕

អគ្គីភ័យឆាបឆេះអេស្កាមួយគ្រឿងផ្អើលតៃកុងរត់ព្រលឹងចុងសក់
អគ្គីភ័យឆាបឆេះអេស្កាមួយគ្រឿងផ្អើលតៃកុងរត់ព្រលឹងចុងសក់
អគ្គីភ័យឆាបឆេះអេស្កាមួយគ្រឿងផ្អើលតៃកុងរត់ព្រលឹងចុងសក់
អគ្គីភ័យឆាបឆេះអេស្កាមួយគ្រឿងផ្អើលតៃកុងរត់ព្រលឹងចុងសក់
អគ្គីភ័យឆាបឆេះអេស្កាមួយគ្រឿងផ្អើលតៃកុងរត់ព្រលឹងចុងសក់
អគ្គីភ័យឆាបឆេះអេស្កាមួយគ្រឿងផ្អើលតៃកុងរត់ព្រលឹងចុងសក់
អគ្គីភ័យឆាបឆេះអេស្កាមួយគ្រឿងផ្អើលតៃកុងរត់ព្រលឹងចុងសក់
អគ្គីភ័យឆាបឆេះអេស្កាមួយគ្រឿងផ្អើលតៃកុងរត់ព្រលឹងចុងសក់

PLB Banner on article detail

អត្ថបទពេញនិយម