សង្ស័យជំងឺស្កន់រើឡើងបណ្តាលអោយប្រកាច់ចូលទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃសៅរ៍ 1 កក្កដា 2023, 15:39

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សកើតជំងឺស្កន់ត្រូវបានពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកប្រឡាយយ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និ០០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នៅប្រឡាយចំណុចកំប៉ូរ ស្ថិតក្នុងក្រុមទី២ ភូមិធ្ងរ័ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

សាកសពជនរងគ្រោះមានឈ្មោះ សារឿន ប៊ុនរិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជនរងគ្រោះជាមនុស្សមានជំងឺស្កន់ ហើយតែងតែប្រកាច់ជាញឹកញាប់ផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ និងកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។

សង្ស័យជំងឺស្កន់រើឡើងបណ្តាលអោយប្រកាច់ចូលទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម
សង្ស័យជំងឺស្កន់រើឡើងបណ្តាលអោយប្រកាច់ចូលទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម
សង្ស័យជំងឺស្កន់រើឡើងបណ្តាលអោយប្រកាច់ចូលទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម
សង្ស័យជំងឺស្កន់រើឡើងបណ្តាលអោយប្រកាច់ចូលទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail

អត្ថបទពេញនិយម