ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លាគេចខ្លួនដោយសុវត្ថិភាព

ថ្ងៃសុក្រ 30 មិថុនា 2023, 12:27

ខេត្តបាត់ដំបង៖ ក្រុមចោរមួយក្រុមបានប្រើល្បិចបន្លំលួចយកលុយជាច្រើនពាន់ដុល្លាពីទីតាំងទ្រូម៉ាន់នីមួយកន្លែងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងក្រុមទី០៣ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ប្រភពពីជនរងគ្រោះឈ្មោះ ម៉ាលីណែត អាយុ៣០ឆ្នាំ មុខរបរផ្ញើ និងដកប្រាក់ទ្រូម៉ាន់នី និងលក់ដូរម្សៅផលិតផល រស់នៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង បានប្រាប់ឲ្យដឹងថា÷ មុនពេលកើតហេតុក្រុមចោរដែលមានគ្នាប្រមាណជា៥ ទៅ៦នាក់មានប្រុស មានស្រី ដំបូងឡើយពួកគេបានប្រើល្បិចឲ្យស្ត្រីម្នាក់ជិះម៉ូតូមកសួរនាំតម្លៃចង់ទិញផលិតផលម៉្សៅ ដោយមិនត្រូវថ្លៃក៏ជិះម៉ូតូចេញទៅវិញបាត់តែមួយសន្ទុះក្រោយមកក៏បានវិលត្រឡប់មកវិញហើយបានឲ្យស្ត្រីជនរងគ្រោះយកម៉្សៅឲ្យខ្លួនមើលដែលដាក់តាំងនៅក្នុងផ្ទះខាងក្រោយពីកន្លែងទ្រូម៉ាន់នី ស្របពេលដែលជនរងគ្រោះដើរទៅយកម៉្សៅស្រាប់តែមានបុរសផ្សេងទៀតជាបក្សពួកបានចូលទៅលួចលុយដែលដាក់ក្នុងកាបូបនៅក្នុងថតទូរកន្លែងដក និងដាក់លុយ ប៉ុន្តែភ្លាមៗនោះស្ត្រីជនរងគ្រោះបានងាកមកឃើញទាន់ក៏បានស្រែកឆោឡោដេញចាប់យ៉ាងប្រកៀកប្រកិត រហូតក្រុមចោរបានបាចលុយដុល្លាមួយចំនួនចោលរាយប៉ាយពេញដងផ្លូវ បន្ទាប់មកក៏ជិះម៉ូតូរំដោះខ្លួនបាត់អស់តែម្តង។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការសាកសួរ ហើយនៅចំពោះមុខសមត្ថកិច្ចជំនាញបាននិងកំពុងមមាញឹកតាមដានស្រាវជ្រាវ និងឆែកតាមកាមេរ៉ាសុវត្ថិភាពតាមទីកន្លែងដែលពាក់ព័ន្ធដើម្បីកំណត់មុខសញ្ញាឈានទៅការនាំខ្លួនជនសង្ស័យ៕

ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លាគេចខ្លួនដោយសុវត្ថិភាព
ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លាគេចខ្លួនដោយសុវត្ថិភាព
ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លាគេចខ្លួនដោយសុវត្ថិភាព
ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លាគេចខ្លួនដោយសុវត្ថិភាព
ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លាគេចខ្លួនដោយសុវត្ថិភាព
ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លាគេចខ្លួនដោយសុវត្ថិភាព
ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លាគេចខ្លួនដោយសុវត្ថិភាព
ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លាគេចខ្លួនដោយសុវត្ថិភាព
ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លាគេចខ្លួនដោយសុវត្ថិភាព

PLB Banner on article detail

អត្ថបទពេញនិយម