ឆក់ត្រីខុសបច្ចេកទេសបណ្តាលអោយឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯង

ថ្ងៃពុធ 28 មិថុនា 2023, 13:49

ខេត្តបាត់ដំបង៖ បុរសម្នាក់ចេញទៅឆក់ត្រីនៅក្មុងអូរទំនងខុសបចេ្ចកទេសក៏បណ្ដាលអោយឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥នឹង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្បាលក្របី ស្ថិតក្នុងភូមិរួង ឃុំចែងមានជ័យ  ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមការរៀបរាប់ពីឈ្មោះ ឡុង ចន្ធូ ភេទស្រី អាយុ៣៧ឆ្នាំ ដែលត្រូវជាបងបង្កើតបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង មករា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ បានយកឧបករណ៍ទៅឆក់ត្រីក្នុងអូរ ហើយក្រោយមកក៏បានទទួលដំណឹងថាប្អូនប្រុសរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ភ្លាមនោះក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្រកោសល្យវិច័យនិងដាក់ការសន្និដ្ឋានថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តភ្លើងនៅពេលយកឧបកណរ៍ចុះឆក់ត្រីអូរពិតប្រាកដ បន្ទាប់មកក៏បានប្រគល់អោយទៅឈ្មោះ ឡុង ចន្ធូ ដែលត្រូវជាបងស្រីបង្កើតដើម្បីយកធ្វើបុណ្យតាមប្រពៃណី។

ឆក់ត្រីខុសបច្ចេកទេសបណ្តាលអោយឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯង
ឆក់ត្រីខុសបច្ចេកទេសបណ្តាលអោយឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯង
ឆក់ត្រីខុសបច្ចេកទេសបណ្តាលអោយឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯង
ឆក់ត្រីខុសបច្ចេកទេសបណ្តាលអោយឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯង

PLB Banner on article detail

អត្ថបទពេញនិយម