គងពាក្យសំដីគ្នាបន្តិចបន្តួចឈានដល់ប្រើហឹង្សា ចុងក្រោយម្នាក់ចូលពេទ្យនិងម្នាក់ត្រូវចាប់ខ្លួន

ថ្ងៃអង្គារ 27 មិថុនា 2023, 7:49

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះប្រតិបត្តិការចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលអោយរងរបួសជាច្រើនកន្លែង។

លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចទួលព្រិចស្ថិតក្នុងភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។

នៅមុនពេលកើតហេតុជនសង្ស័យ ឈ្មោះ ឈាន ឆេង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានផឹកស្រារហូតស្រវឹង ហើយក្រោយមកនៅពេលឪពុកមាបង្កើតរបស់ខ្លួនដើរចូលទៅសួរនាំពីរឿងភ្លើងក៏គងពាក្យសំដីគ្នា ភ្លាមនោះជនសង្ស័យដែលត្រូវជាក្មួយបានស្ទុះទាញយកកាំបិត ខ្វែវ កាប់ទៅលើជនរងគ្រោះ ឈ្មោះ តែង រ៉ាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ ដែលមានទីលំនៅក្នុងភូមិជាមួយគ្នា បណ្តាលឲ្យរងរបួសជាច្រើនកន្លែងធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរធ្វើកំណត់ហេតុដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីពេទ្យបង្អែក បាត់ដំបង ដើម្បីសង្គ្រោះព្យាបាលផងដែរ។

គងពាក្យសំដីគ្នាបន្តិចបន្តួចឈានដល់ប្រើហឹង្សា ចុងក្រោយម្នាក់ចូលពេទ្យនិងម្នាក់ត្រូវចាប់ខ្លួន
គងពាក្យសំដីគ្នាបន្តិចបន្តួចឈានដល់ប្រើហឹង្សា ចុងក្រោយម្នាក់ចូលពេទ្យនិងម្នាក់ត្រូវចាប់ខ្លួន
គងពាក្យសំដីគ្នាបន្តិចបន្តួចឈានដល់ប្រើហឹង្សា ចុងក្រោយម្នាក់ចូលពេទ្យនិងម្នាក់ត្រូវចាប់ខ្លួន
គងពាក្យសំដីគ្នាបន្តិចបន្តួចឈានដល់ប្រើហឹង្សា ចុងក្រោយម្នាក់ចូលពេទ្យនិងម្នាក់ត្រូវចាប់ខ្លួន
គងពាក្យសំដីគ្នាបន្តិចបន្តួចឈានដល់ប្រើហឹង្សា ចុងក្រោយម្នាក់ចូលពេទ្យនិងម្នាក់ត្រូវចាប់ខ្លួន

PLB Banner on article detail

អត្ថបទពេញនិយម