បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ

ថ្ងៃច័ន្ទ 19 មិថុនា 2023, 9:39

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយនៅវេលាម៉ោង ១៤និង០៤នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ទឹងដាច់ ស្ថិតក្នុងភូមិបួរ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ហ៊ុល ភោគ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិពាម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា  កូនប្រុសរបស់ខ្លួនឈ្មោះ ភោគ លីណា ហៅខ្នា ភេទប្រុស អាយុ៣៦ឆ្នាំ ជាមនុស្សមានជម្ងឺសសៃប្រសាទតាំងពីឆ្នាំ២០១២មកម្លេះ ហើយតែងផឹកស្រាជាប្រចាំ លុះដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល១៦និង១២នាទី ស្រាប់តែកូនស្រីចុង របស់ខ្លួនតេទូរស័ព្ទមកប្រាប់ថា កូនរបស់ខ្លួនឈ្មោះ ភោគ លីណា ហៅខ្នា បានដេកស្លាប់នៅចម្ការក្រូចបាត់ហើយ បន្ទាប់មកខ្លួនហើយនិងប្រពន្ធក៏ជិះម៉ូតូមកមើលគឺពិតជាកូនរបស់ខ្លួនពិតប្រាកដមែន ។

ក្រោយទទួលបានព័ត៌មាននិងឆ្លងតាមការត្រួតពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ខេត្តបាត់ដំបង និង គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា÷សពរបស់ជនរងគ្រោះខាងលើគឺពិតជាស្លាប់ដោយសារគាំងបេះដូង ។

 ក្រោយពីគ្រូពេទ្យនិងផ្នែកជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ
បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ
បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ
បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ
បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ
បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ

PLB Banner on article detail

អត្ថបទពេញនិយម